អភិបាលខេត្ត​រតនគិរី​នៅ​ព្រឹក​ថ្ងៃទី​១២​ខែឧសភា​នេះ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខដំណែង​អភិបាលស្រុក​លំផាត់​

0

ខេត្តរតនគិរី៖ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីនៅព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០១៦នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកលំផាត់។photo_2016-05-12_22-18-51ដែលប្រារព្វធ្វើឡើងនៅសាលាស្រុកលំផាត់ដោយមានការអញ្ជើញចូលរួមពីប្រតិភូថ្នាក់ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធថ្នាក់ស្រុកទាំងបីប្រភេទតំណាងក្រុមហ៊ុនអង្គការនានាអាជីវករនិងបងប្អូនប្រជាពលរដ្ឋមួយចំនួន ។លោក នូ ថេរ ឋានន្តរស័ក្កិឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីជាសេនាធិការ ដឹកនាំអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនលើគ្រប់វិស័យនៅមូលដ្ឋានស្រុកលំផាត់នេះ ។លោក នូ ថេរ អភិបាលស្រុកថ្មីក៍បានប្តេជ្ញាចិត្តគោរពរដ្ឋធម្មនុញច្បាប់លិខិតបទដ្ឋានគតិយុត្តគាំទ្រដើរតាមគោលនយោបាយគណៈបក្សប្រជាជនកម្ពុជាដោយមុឹងម៉ាត់បំផុត។បន្តអនុវត្តខ្ជាប់ខ្ជួនកម្មវិធីនយោបាយនីតិកាលទី៥យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ជាតិរយះពេល១០ឆ្នាំនិងកាសម្រេចចិត្តនានានៃរាជរដ្ឋាភិបាល។ដឹកនាំគ្រប់គ្រងរដ្ឋបាលតាមគោលការណ៍ការអភិវឌ្ឍន៍តាមបែបប្រជាធិតេយ្យធ្វើសុខដុមនីយកម្មនិងបង្កើនប្រសិទ្ធភាពដំណើការអនុវត្តតួនាទីភារកិច្ចនិងរបៀបរបបការងារអនុវត្តផែនការអភិវឌ្ឍន៍រយះពេល៥ឆ្នាំកម្មវិធីវិនិយោគ៣ឆ្នាំរំកិលនិងគម្រោងនានាអោយបានសម្រេចជោគជ័យប្រកបដោយគុណភាពប្រសិទ្ធភាពនិងគណនេយ្យភាពអនុវត្តដាច់ខាតតាមលិខិតបទដ្ឋានគតិយុត្តស្តីពីរបៀបរបបនិងវិន័យការងារពង្រឹងលើកកម្ពស់សាមគ្គីភាពទំនាក់ទំនងល្អទាំងនៅផ្ទៃក្នុងនិងផ្ទៃខាងក្រៅនិងសូមទទួលយកគ្រប់មតិផ្តាំផ្ញើរបស់ឯកឧត្តមប្រធានគណអធិបតីយកទៅអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់បំផុត។ឯកឧត្តមអភិបាលខេត្តផ្តាំផ្ញើរដល់លោកអភិបាលស្រុកថ្មីដែលទើបតែទទួលបានការតែងតាំងសូមឲ្យយកចិត្តទុកដាក់លើការងារជាពិសេសក្តាប់ឲ្យបាននូវសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈតម្រូវការរបស់ប្រជាពលរដ្ឋនិងបញ្ហាប្រឈមនានា ឆ្លើយតបឲ្យបានទាន់ពេលវេលា ពង្រឹងរបៀបរបបនៃការបំពេញការងារបែងចែកតួនាទីភារកិច្ចឲ្យបានច្បាស់លាស់ បង្កើនសាមគ្គីភាព ភក្តីភាព និងលើកកម្ពស់ខ្សែគណនេយ្យភាព ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ៕photo_2016-05-12_22-18-48 photo_2016-05-12_22-18-45 photo_2016-05-12_22-19-00ដោយ យក្ស ឡោម