​អគារ​រដ្ឋបាល​និង​អគារ​សា​ប្រជុំ​សាលាស្រុក​អូរជ្រៅ​នឹង​ជួយ​សេវា​ដល់​ពលរដ្ឋ​ប្រសើរឡើងទៀត​

0

បន្ទាយមានជ័យ៖ ពួកមន្ត្រូីអះអាងថា អគាររដ្ឋបាលនិងអគារសាប្រជុំសាលាស្រុកអូរជ្រៅជាហេដ្ឋារចនាសម្ព័ន្ធថ្មីនឹងជួយសេវាដល់ពលរដ្ឋប្រសើរឡើងទៀត។
លោកសាន ស៊ានហូ អភិបាលស្រុកអូរជ្រៅក្នុងពីធីប្រគល់-ទទួលអគាររដ្ឋបាលនិងអគារសាលphoto_2016-05-12_22-24-32ប្រជុំសាលាស្រុកខ្លួនកាលពីរសៀលថ្ងៃទី១២ឧសភាថា:ស្រុកនេះបង្កើតឡើងវិញនៅឆ្នាំ១៩៨៨ ឥឡូវមានទីតាំងនៅផ្លូវជាតិលេខ៥ភូមិកូបលិចឃុំកូបមាន៨ឃុំ។នៅឆ្នាំ១៩៩៩ មាន៩ឃុំ។ហើយដល់ឆ្នាំ២០០៨ បំបែកជា២គឺស្រុកអូរជ្រៅនិងក្រុងប៉ោយប៉ែត។
លោកសាន ស៊ានហូនិយាយបន្តថា:រដ្ឋបាលស្រុកបានចុះកិច្ចសន្យាទទួលថវិកាជំនួយពីរាជរដ្ឋាភិបាលនិងឥណទានធនាគារអភិវឌ្ឍន៍អាស៊ី សាងសង់អគារទាំង២កាលពីថ្ងៃទី២២ធ្នូឆ្នាំ២០១៤ក្នុងទឺកប្រាក់២៨០.៨៨៦,៤៦ដុល្លាសរអា ។បន្តមកបានក្រុមបច្ចេកទេសគម្រោងក្រសួងមហាផ្ទៃ រដ្ឋបាលស្រុកបានរៀបចំនិតិវិធីលទ្ធកម្មតមវិធីសាស្ត្រ”ការដេញថ្លៃដោយការប្រកួតប្រជែងក្នុងស្រុក” ហើយក្រុមហ៊ុនធីរ៉ូ-ខន់ស្ត្រាក់សិន ដេញថ្លៃទាបជាងគេគឺចំនួន២៥៤.១០៣,១៨ដុល្លាសរអា។ដល់ថ្ងៃទី១២មេសាឆ្នាំ២០១៥ សម្តេចក្រឡាហោមស ខេងបានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលនិងសាលប្រជុំសាលាស្រុកអូរជ្រៅនេះជាមួយអគារដូចគ្នានេះ ចំនួន៣៣ស្រុក ក្រុង ទៀតនៃខេត្ត១៨នៅទូទាំងប្រទេស។ បន្ទាប់មក រដ្ឋបាលស្រុកបានចុះសន្យាការងារបន្ថែមជាមួយក្រុមហ៊ុនទទួលការលើគម្រោងផ្លូវបេតុងជាង១៣៥,២ម៉ែត្រក្រឡា តម្លៃជាង២៦.០០០ដុល្លាសរអា។ការអនុវត្តគម្រោងបានបញ្ចប់កាលពីថ្ងៃទី៣០មីនាឆ្នាំ២០១៦។លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិយាយថា:អគាររដ្ឋបាលនិងសាលប្រជុំសាលាស្រុកដែលសង់ថ្មីក្នុងគម្រោងនេះ នៅខេត្តនេះមាននៅស្រុកអូរជ្រៅនិងនៅស្រុកភ្នំស្រុក។លោកបន្តថា:សមិទ្ធផលនេះនឹងជួយសម្រួលនិងផ្តល់អំណោយផលប្រសើរឡើងដល់រដ្ឋបាលស្រុកក្នុងបំពេញការងារបម្រើសេវាសាធារណ:និងសេវារដ្ឋបាលជូនពលរដ្ឋតាមបែបវិសហមជ្ឈការ វិមជ្ឈការនិងលទ្ធិប្រជាីបតេយ្យ។លោកលេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ-នាយកគម្រោងអភិវឌ្ឍន៍សេវាកម្មសធារណ:និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុតាមបែបវិសហមជ្ឈការ វិមជ្ឈការនិយាយថា:”នេះជាការប្រគល់-ទទួលអគាររដ្ឋបាលនិងអគារសាលប្រជុំសាលាស្រុក វាមិនមែនជាការសម្ពោធទេ ប៉ុន្តែវាមិនប្រាកដថាតហរូវសម្ពោធទេ គឺសូមទទួលពីក្រុមហ៊ុនអ្នកទទួលការដើម្បីយកទៅប្រើប្រាស”។លោកលេង វី និយាយពីការប្តេជ្ញាចិត្តម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការបន្តអនុវត្តកំណែទម្រង់វិសហមជ្ឈការនិងវិមជ្ឈការដែលបានធ្វើជាង១៥ឆ្នាំមកហើយនោះ។លោកបានប្រៀបធៀបថា អគារនេះជាសំណង់រឹង ឯលទ្ធិប្រជាធិបតេយ្យជាសំណង់ទន់ដែលរដ្ឋបាលត្រូវបំពេញការងារជូនពលរដ្ឋ។បន្ថែមលើនោះ លោកបានផ្តាំផ្ញើដាច់ខាតថា អគារនេះទុកបម្រើតែការងារសាធារណ:ទូទៅ មិនអោយប្រើក្នុងលក្ខណ:ឯកជននិងគណបក្សនយោបាយ៕photo_2016-05-12_22-24-39 photo_2016-05-12_22-24-36 photo_2016-05-12_22-24-57 photo_2016-05-12_22-24-50 photo_2016-05-12_22-24-53ដោយឃិន គន្ធា