ខេត្តរតនគិរី៖ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីនៅព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០១៦បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តរតនគិរីជូនចំពោះប្រជាពលរដ្ឋជាជនចាស់ជរាស្ត្រីម៉េម៉ាយទីទាល់ក្រីចំនួន៤០៥គ្រួសារដែលប្រពលរដ្ឋមកពីឃុំចំនួន៦នៅក្នុងស្រុកលំផាត់ខេត្តរតនគិរី។ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគាត់បានមួយរយៈពេលក្រោយពីទទួលរងគ្រោះដោយសារគ្រោះរាំងស្ងួត និងគ្រោះថ្នាក់ផ្សេងៗ ។មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំង៤០៥គ្រួសារត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នក្នុងការរស់នៅប្រចាំថ្ងៃដើម្បីជៀសវាងគ្រោះមហន្តរាយកើតឡើងដោយចៃដន្យ ថែទាំសុខកូនចៅ ក្មេងតូច។រក្សាប្រភពទឹកដែលមានស្រាប់អោយបានល្អដើម្បីធានាបាននូវការប្រើប្រាស់ដោយឡែកអាជ្ញាធគ្រប់លំដាប់ថ្នាក់ត្រូវតែបន្តតាមដានអំពីស្ថានភាពការរស់នៅនិងសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសបញ្ហាទឹកប្រើប្រាស់ ។អំណោយដែលផ្តល់ជូននាឱកាសនោះរួមមានក្នុងគ្រួសារទទួលបានអង្ករ៥០ គីឡូក្រាម មុងមួយ ភួយមួយ និងមីចំនួនមួយកេះ ៕ ដោយ យក្ស ឡោម