កំពង់ចាម៖ នៅវេលាម៉ោង១៩:០០ នាទី ថ្ងៃទី១២ខែឧសភា ឆ្នាំ២០១៦នៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ មានជនល្មើស ឈ្មោះ ប៉េង រ៉ានី ភេទប្រុស អាយុ 27 ឆ្នាំ នៅភូមិឃុំ ខាងលើ បានធ្វើសកម្មភាព យកកាំបិតស្នៀត ចាក់ទៅលើឪពុកក្មេក ឈ្មោះ អ៊ុត ឃីម អាយុ 48ឆ្នាំ នៅភូមិឃុំជាមួយ ចំនួន 01 កាំបិត បណ្តាលឲ្យរងរបួស បោះដៃផុតខាងស្តាំ យ៉ាងដំណំ មូលហេតុទំនាស់ពាក្យសំដីក្នុងគ្រួសារ ដោយសារ រឿងប្រពន្ធជនល្មើស ឲ្យលុយម្តាយខ្ចីចំនួន 100.000 រៀល មិនប្រាប់ប្តី ។បច្ចុប្បន្នជនរងគ្រោះ ក្រុមគ្រួសារបានដឹកយកទៅ ព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ ចំណែកជនល្មើស សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបិទ បានឃាត់ខ្លួនបញ្ជូនមក អធិការដ្ឋាន នគរបាលស្រុក ធ្វើការសាកសួរកសាងសំណុំរឿងតាមនីតិវិធី។