ខេត្តរតនគិរី៖ នៅសាលប្រជុំបញ្ជារដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីបានបើកពិធីត្រួតពិនិត្យការងារជំនាញផែនប្រតិបត្តិការដែលប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៦ ក្រោមអធិបតិភាពឯកឧត្តមឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលការងារព័ត៌មានសនិ្តសុខនឹងស្រាវជ្រាវបង្ក្រាបបទល្មើស ។បន្ទាប់ពីលោកឧត្តមសេនីត្រី លោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានឡើងអានរបាយការណ៍បូកសារុបពីបញ្ហាសន្តិសុខ នឹងបទល្មើសព្រមទាំងរាយការណ៍កន្លែងធ្វើការរបស់មេបញ្ជាការ មេបញ្ជាការរងនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរួចមក។ឯកឧត្តម ឧត្តមសេនីឯក ហុង វិណុល មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៍មានមត្តិផ្តាំផ្ញើដល់នាយអាវុធហត្តពលអាវុធហត្ថទាំងអស់ឲ្យរឹតបណ្តឹងពីបញ្ហបទល្មើសព្រៃឈើឲ្យបានតឹងរឹងសូម្បីបទល្មើសតិចតួចតាមម៉ូតូក៍មិនត្រូវឲ្យមានដែរ។ពីនេះទៅទៀតឯកឧត្តម ក៍បានសង្កត់ធ្ងន់ទៅលើជនអគតិមួយចំនួន(ផ្នែកសន្តិសុខសង្គម)ដូចជាពាក់អាវឈុតខ្មៅហើយដើរបំពុលបរិស្ថានធ្វើមិនឲ្យស្លៀកពាក់ខោអាវខ្មៅនោះដែរ ប៉ុន្តែក្នុងនាមកងកម្លាំងប្រដាប់អាវុធយើងត្រូវត្រៀមទប់ស្កាត់ នឹងត្រួតពិនិត្យឲ្យម៉ឺងម៉ាត់នឹងខ្ពស់បំផុត រក្សាសណ្តាប់ធ្នាប់សន្តិសុខឲ្យបានល្អប្រសើរ ៕ ដោយ យក្ស ឡោម