អ៊ីរ៉ង អគ្គមេបញ្ចាការកងទ័ពអ៊ីរ៉ងលោក Hassan Firouzabadi បានប្រកាស់ថាប្រទេសអ៊ីស្លាមមួយនេះបានត្រៀមលក្ខណរួចរាល់ក្នុងការធ្វើសង្គ្រាម«ផ្តាច់ព្រ័ត»ជាមួយសត្រូវប្រសិនបើរងការវាយប្រហារ។ សារព័ត៌មាន Fars របស់អ៊ីរ៉ងបានដក់ស្រងសម្តីលោកFirouzabadi ប្រកាស់កាលពីថ្ងៃទី១២កុម្ភៈថា«យើងបានត្រៀមលក្ខណសម្រាប់សង្គ្រាមកំណត់ចាញ់ឆ្នេះជាមួយអាមេរិកនិងអ៊ីស្រាអ៊ែល»។លោកបានបញ្ចាក់ទៀតថា ប្រទេសជិតខាងមិនត្រូវឲ្យអាមេរិកខ្ចីទឹកដីរបស់ខ្លួនសម្រាប់វាយប្រហារអ៊ីរ៉ងនោះឡើយ។ លោកFirouzabadi បញ្ចាក់ថា«យើងគ្មានសកម្មភាពណាមួយប្រឆាំងឬចងគុំនុំជាមួយប្រទេសក្នុងតំបន់នោះឡើយ ប៉ុន្តែប្រសិនបើយើងរងការវាយប្រហារពីទីតាំងអាមេរិកនៅក្នុងតំបន់នោះយើងនិងធ្វើការវាយបកវិញទៅលើប្រទេសដែលអាមេរិកប្រើប្រាស់សម្រាប់វាយប្រហារអ៊ីរ៉ង»។
បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោនមានទីតាំងយោធានជាច្រើននៅជុំវិញប្រទេសអ៊ីរ៉ងក្នុងនោះមានប្រទេស បារ៉ែន គូយវែត សាវឌីអារ៉ាបប៊ី អារ៉ាបរួម និងប្រទេសទួរគី។ កាលពីចុងខែមករាកន្លងមក រដ្ឋមន្ត្រីការបរទេសអាមេរិកលោកJohn Kerry បានប្រកាស់ថាប្រសិនបើការស្វែងរកដំណោះស្រ័យតាមរយះកិច្ចការបរទេសមិនបានសម្រេចនោះ អាមេរិកនឹងត្រូវបង្ខំចិត្តប្រើប្រាស់ដល់កម្លាំងយោធាន ដើម្បីដោះស្រាយបញ្ហា។
ប៉ុន្តែមេទ័ពអ៊ីរ៉ងបានបញ្ចាក់ថា ការគម្រាមកំហែងប្រើប្រាស់កម្លាំងយោធានរបស់អាមេរិកគ្រាន់តែជាសកម្មភាពកម្រាមកំហែងតែប៉ុណ្ណោះ។ កាលពីថ្ងៃទី១១ខែកុម្ភៈ ប្រធានាធិបតីអីរ៉ងលោក Hassan Rouhani បានប្រកាស់ថា លោកខាងលិចមិនត្រូវស្រមើស្រមៃពីការប្រើប្រាស់កម្លាំងយោធាទៅលើប្រទេសអ៊ីរ៉ងនោះឡើយ។
ប្រធានាធិតីអ៊ីរ៉ងបញ្ចាក់ថា «យើងចងនិយាយថា ប្រេសិនបើមានប្រទេសណាមួយស្រមើស្រម៉ៃ ហើយគម្រាមកំហែងវាយប្រហារអ៊ីរ៉ងនោះ គឺមេដឹកនាំប្រទេសនោះគួរទេកាត់វ៉ែនតាថ្មីមើលឲ្យបានច្បាស់។ គ្មានប្រទេសណាមួយនឹងប្រើប្រាស់កម្លាំងយោធាទៅលើអ៊ីរ៉ងបានឡើយ។ តាមគម្រោង អ៊ីរ៉ងនិងប្រទេសមហាអំណាចលើពិភពលោកនឹងពិភាគ្សាស្តីអំពីសិទ្ធិសញ្ញាពេញលេញស្តីពីកម្មវិធីបរមណូអ៊ីរ៉ង ក្នុងកិច្ចប្រជុំនៅទីក្រុង Vienna ប្រទេសអូទ្រិសនាថ្ងៃទី១៨ខែកុម្ភៈខាងមុខ។
រយពេលកន្លងមកនេះអ៊ីរ៉ងបានខិតខំអភិវឌ្ឈន៍កម្មវិធីសព្វវុធរបស់ខ្លួន ដោយអ៊ីរ៉ងបានដឹងយ៉ាងច្បាស់ថាខ្លួនអាចនឹងរងការវាយប្រហារនាពេលអនាគត់ ដូច្នេះអ៊ីរ៉ងចាំបាច់ត្រូវតែបង្កើនការការពារជាមុន។ ពេលកន្លមថ្មីៗ មេបញ្ចារការកងទ័ពជើងអាកាស់អ៊ីរ៉ងលោកលោក Farzad Esmaeili ក៏បានបញ្ចាក់ថា នៅថ្ងៃទី១៨ខែមេសាខាងមុខអ៊ីរ៉ងមានគម្រោងបង្ហាញប្រព័នការពារដែនអាកាស់ប្រភេទថ្មីផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ងផ្ទាល់។
បណ្តាញព័ត៌មានរុស្ស៊ីបានផ្សព្វផ្សាយបានដក់ស្រងសម្តីលោកFarzad បញ្ចាក់ថា ការផលិតប្រព័ន្ធការពារដែនអាកាស់ថ្មីគឺដើម្បីបំផ្លាញ់គោលដៅវាយប្រហារតាមដែនអាកាស់ក្នុងកម្ពស់ទាប ហើយការផលិតនោះបានឈានដល់ដំណាក់កាលចុងក្រោយ មិនយូប៉ុន្មាននិងបង្ហាញជាសាធារណនិងធ្វើការសាកល្បង។
បើទោះបីអ៊ីរ៉ងកំពុងស្ថិតក្នុងដំណាក់កាលនៃការពិភាគ្សាជាមួយសហគមន៍អន្តរជាតិស្តីពិកម្មវិធីបរមាណូ តែអ៊ីរ៉ងនៅតែបន្តកម្មវិធីសព្វាវុធរបស់ខ្លួនដដែល ក្នុងនោះមានប្រព័នកាំជ្រួចមីស៊ីលវាយលុកនិងការពារដែនអាកាស់។ ក្រុមអ្នកវិភាគយលឃើញថាការឯកភាពបន្តពិភាគ្សា ក៏ដូចជាកិច្ចព្រមព្រៀងជាបឋមនាពេលកន្លងមក គ្រាន់តែជាលេសពន្យាពេលនិងធ្វើឲ្យសហគមន៍អន្តរជាតិលុបចោលការបង្កកប្រក់លកប្រែងរបស់អ៊ីរ៉ងតែប៉ុណ្ណោះ។ពេលនេះប្រាក់របស់អ៊ីរ៉ងរាប់ពានលានដុល្លារត្រូវបានទៅ ដល់ដៃរបស់អ៊ីរ៉ងវិញហើយ ដោយសារតែកិច្ចព្រមព្រៀងជាបឋមនាពេលកន្លងមក។
មួយវិញទៀត អ៊ីរ៉ងមានពេលវេលាគ្រប់គ្រានក្នុងការអភិវឌ្ឈន៍ បង្កើតអាវុធទំនើបៗបន្ថែមទៀត អាចទប់ទាលនិងការវាយប្រហារពីលោកខាងលិច ពិសេសគឺអាមេរិកបានយ៉ាងងាយស្រួល នាពេលអនាគត់ប្រសិនបើកិច្ចពិភាគ្សាមិនទទួលបានជោគជ័យ។ កាលពីថ្ងៃទី១០ខែកុម្ភះកន្លងមកអី រ៉ង់ទើបតែសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយចំនួន២ដើម ប្រកបដោយជោជជ័យ ក្នុងនោះមានមីស៊ីលវាយប្រហារនៅលើដី និងនៅលើអាកាស ។
សារព័ត៌មាន IRNA បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Hossein Dehqan បាន ឲ្យដឹងថា កាំជ្រួចមីស៊ីលដែលទើបតែសាកល្បងនោះជាប្រភេទថ្មី ផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់ផ្ទាល់ ។ មីស៊ីលថ្មីនោះអាចបញ្ចៀសការស្រូបចាប់បានពីប្រព័ន្ធរ៉ាដា ។ លោកបន្តទៀតថា កាំជ្រួចមីស៊ីលខាងលើផលិតឡើងក្នុងគោលដៅកម្ទេចឧបករណ៍យោធា របស់សត្រូវ ។ លោកមិនបានបញ្ជាក់ថា មីស៊ីលនោះបាញ់បានចម្ងាយប៉ុន្មាន ហើយមានកម្លាំងបែបណានោះឡើយ ។
កាំជ្រួចមីស៊ីលបានសាកល្បងនោះមានឈ្មោះ Bina មាន ប្រព័ន្ធនាំផ្លូវដែលអាចបាញ់ចេញពីដីឬបាញ់ចេញពីយន្តហោះក៏បាន ។ មីស៊ីលនោះអាចកម្ទេចរថក្រោះ រថពាសដែក ស្ពាន ថ្នល់ ឬទីបញ្ជាការយោធារបស់សត្រូវបានយ៉ាងងាយស្រួលបំផុត ។