បទល្មើស​ដឹក​ឈើ​នៅ​តែ​បន្ត​កើតមាន​រាល់​ថ្ងៃ​ក្នុង​ទឹកដី​មណ្ឌលគិរី

​មណ្ឌលគិរីៈ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតមាន​ដដែល​ទោះបី​មានកា​រ​បង្កេើត​គណៈ​កម្ម​ចំរុះ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដោយ​អជ្ញាធរ​ស្រុក​កែវ​សីមា ប៉ុន្តែ​បទល្មើស​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ​នៅតែ​ឆ្លងកាត់​ស្នាក់ការ​អភិរក្ស​ជី​វះ​ចំរុះ​សីមា​និង​ឆ្លងកាត់​

​គណ​:​កម្ម​ការ​ចំរុះ​បាន​យ៉ាង​រលូន ពុំទាន់​មាន​សេចក្តីរាយការណ៍​ណាមួយ​បញ្ជាក់​ថា​បទល្មើស​ឆ្លងកាត់​រួច​ចំណុច​ខាងលើ​នោះ​ត្រូវ​សូក ប៉ាន់​លុយកាក់​ឬ​យ៉ាងណា​នោះឡើយ​។​
​បើ​តាម​ប្រភព​ព័ត៌មាន​ចេញ​ពី​មហាជន​នានា​នៅ​តំបន់​នោះ​បាន​រាយការណ៍​មក​ថា​សព្វថ្ងៃនេះ​បទល្មើស​ការដឹកជញ្ជូន​ឈើ​ប្រណីត​គឺ​ត្រូវបាន​គេ​ដឹកជញ្ជូន​ចេញពី​តំបន់​ស្នូល​ព្រៃ​អភិរក្ស​ជី​វះ​ចំរុះ​សីមា​ស្រុក​កែវ​សីមា​និង​ស្រុក​អូររាំង ដូចជា កាប់រំលំ​នៅ​ចំណុច ភូមិ ហ្គាទី យី​វ អណ្តូង​ក្រឡឹង គេ​ដឹក​ជញ្ជូន​ឆ្លងកាត់​មុខ​ស្នាក់ការ​អភិរក្ស​ជី​វះ​ចំរុះ​ស្រុក​អូររាំង​ស្នាក់ការ​ចំណុច​១៦៤(​ហៅ​៦៤)​អធិការ​ស្រុក​កែវ​សីមា ស្នាក់ការ​អភិរក្ស​ជី​វះ​ចំរុះ​សីមា​WCF​ឆ្លងកាត់​មុខ​គណៈកម្មកា​រ​ចំរុះ​ដែល​បង្កើត​ដោយ​លោក​អភិបាល​ស្រុក​ដ៏​តឹងរឹង ប៉ុន្តែ​បទល្មើស​ដឹកជញ្ជូន ឆ្លង​ផុតពី​មន្ត្រី​បំរើការ​នៅ​ស្នាក់ការ​ខាងលើ​បាន​យ៉ាង​រលូន​បែបនេះ​ត្រូវបាន​គេ​សង្ស័យ​ថា​ឈ្មួញ​និង​មន្ត្រី​ខិលខូច​អាច​ត្រូវដង​ត្រូវផ្លែ គ្នា​ហើយ​មើលទៅ​។​ម្យ៉ាងវិញទៀត​បើ​គេ​និយាយ​ពី​សមត្ថកិច្ច​វិញ​គឺ​នៅ​ចត​រថយន្ត​ត្រៀបត្រា​ពេញ​ដងផ្លូវ​ជាតិ​លេខ​៧៦​រងចាំ​ទទួល​ផលប្រយោជន៍​ពី​បទល្មើស​ពិសេស​អង្គភាព​ប៉ូល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​នឹង​សមត្ថកិច្ច​ផ្សេងៗ​ទៀត​ចត​រថយន្ត​ចាំ​ប្រដេញ​ចំពោះ​រថយន្ត​ដឹក​លើ​មិន​បាន​ប្រាប់​ឬ​បង់លុយ​អោយ ។​
​ពលរដ្ឋ​រស់​នៅក្នុង​ស្រុក​កែវ​សីមា​ព្រួយ​បារ​ម្មណ៍​ចំពោះ​សុ​វត្តិភាព​ផ្ទាល់ខ្លួន​ក្នុងការ​ដើរហើ​ជាខ្លាំង ដោយសារ​ក្រុម​ឈ្មួញ​រកស៊ី​ឈើប្រណិត​
​បើកបរ​ក្នុង​ល្បឿន​លឿន​ដែល​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ជារឿយៗ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​20​ខែ​ឧសភា​ឆ្នាំ​2014​កើតមាន​ករណី​គ្រោះថ្នាក់​
​ចរាចរណ៍​ដ៏​រន្ធ​ត​មួយ​ដោយ​រថយន្ត​ដឹក​ឈើប្រណិតរ​ត​គេច​ពី​ការ​ប្រមាញ់​របស់​សមត្ថកិច្ច​ម​ក​បុក​ពេញទំហឹង​ជាមួយ​រថយន្ត​ដឹក​ជ្រូក​បង្ដា​រអោយ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នឹង​កន្លែង នឹងរង់​របួសធ្ងន់ដ​ង្ហើ​ម​ចង្រឹក​2​នាក់​មិន​ទាន់​ដឹង​ថា​វាសនា​ពួកគេ​យ៉ាងណា​នៅឡើយ​៕​

downloadfile