សៀមរាប៖ តាមសេចក្តីរាយការណ៍ បានអោយដឹងថាមានមន្ត្រីអង្គការការពារបរិស្ថានព្រៃឈើនិងនគរបាលសង្កាត់ជ្រាវ ដែលឃាត់រថយន្តដឹកឈើរបស់ឈ្មួញ ឈ្មោះ ហាក់ ដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប ចូលមកចែកចាយក្នុងក្រុងនិងខេត្តសៀមរាប ។ប្រភពបានបន្តថា បន្ទាប់ពីកាក់រថយន្តដឹកឈើរបស់លោកហាក់មិនបានមួយដង្ហើមចង្រឹតផងក៍លែងទៅវិញ មជ្ឈដ្ឋាននានា បានដាក់កាសង្ស័យទៅកាដោះលែងរថយន្តដឹកឈើខាងលើថាអាចមានអ្វីពិសេសហើយមើលទៅ?មហាជនរិះគន់ទៅលើអនុវត្តច្បាប់នោះហាក់បីដូចជាមិនស៊ីជំម្រៅទៅតាមច្បាប់។
ករណីចាប់ឡានដឹកឈើ ហើយដោះលែងវិញ លោកមេប៉ុស្ដិ៍នគរបាលសង្កាត់ជ្រាវ នៃក្រុងសៀមរាប បានឆ្លើយទម្លាក់លើ មន្ត្រីអង្គការការពារព្រៃឈើ លោកបន្តទៀតថា បើចង់ដឹងរឿងឲ្យទៅប៉ុស្ដិ៍ប៉ូលីស” ជ្រាវ ” លោកថា លោកមិនបានដឹងទេ រឿងនៅលើ” មេព្រៃ បង សុង ទេ ខ្ញុំអត់ដឹងទេ ”
លោក ចាន់ វ៉ាន់សុង ដែលគេស្គាល់ថា ជាមេអង្គការការពារព្រៃឈើម្នាក់បានប្រាប់កាលពីល្ងាចម្សិលមិញថា លោក អត់ដឹង ថាគេដោះលែង ប្រហែលជា ឈើ
តិចទេដឹង លោកបន្ដថា មានគ្នាឯងសុំនៅរសៀលថ្ងៃនេះ លោក ចាន់ វណ្ណសុខ បានលើក
ទូរស័ព្ឌ ប៉ុន្តែបានថ្លែងថា លោកជាប់ប្រជុំ ហើយនឹងខលមកវិញ។
លោកព្រះរាជអាជ្ញាសាលាដំបូង ខេត្តសៀមរាប ពុំទាន់អាចទាក់ទងបាននៅឡើយដើម្បីសុំប្រតិកម្មជុំការចាប់ឡានដឹកបទល្មើស ហើយ ដោះលែង វិញដោយមិនទាន់ រាយការណ៍ឲ្យជំនាញ ចុះមកមើល។គួររំលឹកផងដែរថា ឡានឈើ របស់ឈ្មោះ ” ហាក់ “ត្រូវភ្នាក់ងារកាសែតប្រទះឃើញ កំពុងតែខូច នៅចំណុច ដើមពុទ្រា ស្វាយធំ ក្នុង ស្រុក ប្រសាទបាគង កាលពីល្ងាចថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៦ម្សិលមិញនេះ។នៅល្ងាចដដែលនោះត្រូវគេផ្តល់ព័ត៌មានបន្តថា ដល់មន្ត្រីអង្គការនិងនគរបាលប៉ុស្ដិ៍ស្ទាក់ចាប់បានរួចយកទៅទុក នៅប៉ុស្តិ៍សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។ប៉ុន្មាននាទីក្រោយរថយន្តដឹកឈើនោះ ក៏ត្រូវបាន គេដោះលែងទៅបាត់ដោយសុវត្ថិភាព មិនទាន់ឃើញមានជំនាញខាងមេព្រៃចុះទៅដល់ផងទេ៕ វេហាស៍