​ជន​ជួញដូរ​២​នាក់ រួមជាមួយ​ថ្នាំញៀន​៣​កញ្ចប់​ធំ​និង​ម៉ូតូ​១ គ្រឿង ត្រូវបាន​នគរបាល​ខ​ណ្ឌ​ជ្រោយចង្វារ​បង្ក្រាប​ឃាត់ខ្លួន​

0

 

(ភ្នំពេញ)៖វរសេនីយ៍ត្រីលោក ឯក សេរីវុធ អធិការរងទទួល ផែនព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ បានប្រាប់ភ្នាក់ងារ fresh news ថា កម្លាំងល្បាតរបស់នគរបាលមូលដ្ឋានប៉ុស្ដិ៍ ជ្រោយចង្វាររួមសហការនិងកម្លាំងនគរបាលខណ្ឌបានឃាត់ខ្លួនជនជាប់សង្ស័យចំនួន២នាក់បន្ទាប់ពីមានការសង្ស័យបានឆែកឆេររកឃើញថ្នាំញៀនជាប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់ធំដែលជននេះបានរក្សាទុកនូវនិងខ្លួនដើម្បីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនព្រមទាំងដកហូតម៉ូតូ១គ្រឿងផងដែរ ។ក្នុងប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនត្រូវជាប់សង្ស័យទាំង២នាក់ខាងលើត្រូវបានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៦ នៅត្រង់ចំ ណុច ក្បែរវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុង ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយ ចង្វារ ។អធិការរងខណ្ឌជ្រោយចង្វារលោក ឯក សេរីវុធ បានបញ្ជាក់ ថា ជនត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនមានឈ្មោះឈិន ប្រណី ភេទប្រុស អាយុ២១ឆ្នាំ ជាជនជាតិ ខ្មែរឥស្លាម មានមុខរបរធ្វើស្រែ ស្នាក់នៅ ភូមិសំពោងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាមនិងម្នាក់ទៀត ឈ្មោះជា ធុយ ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅ ភូមិជ្រលង ឃុំត្រពាំងត្នោត ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។photo_2016-06-12_15-33-45 photo_2016-06-12_15-33-48

លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ជាទូទៅកម្លាំងនៃ អធិការដ្ឋាននគរបាលខណ្ឌរួមទាំងកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍តែងតែយាមកាមល្បាតជារៀងរាល់ថ្ងៃក្នុងភូមិសាស្ត្ររបស់ខ្លួនដោយអនុវត្តន៍តាមគោលការណែនាំពីលោក វរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយ ចង្វារ ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗជូនប្រជាពលរដ្ឋ ជាពិសេសគឺអនុវត្តន៍គោលនយោបាយភូមិសង្កាត់មានសុវត្ថភាពទាំង៩ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើប ឈានដល់ការសង្ស័យលើជន២នាក់ដែលជិះបើកម៉ូតូ១គ្រឿងម៉ាកCBRក៍ឃាត់ធ្វើការឆែកឆេរបានរកឃើញថ្នាំញៀនជាប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់ធំខណៈជនសង្ស័យបានរក្សាទុកនូវនិងខ្លួនដើម្បីធ្វើសកម្មភាពប្រើប្រាស់និងជួញដូរជាមួយគ្នានោះសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូ១គ្រឿងដែលជនត្រូវជាប់សង្ស័យទាំង២នាក់ជិះធ្វើសកម្មភាពម៉ាកCBR ពាក់ស្លាកលេខ ភ្នំពេញ១FL.៣៩៣៨ ។សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ច បានធ្វើការបញ្ជូនខ្លួនជន សង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងទៅឃុំខ្លួនស្រាវជ្រាវបន្តនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីរៀបចំចាត់តាមនិតិវិធីនៃផ្លូវច្បាប់ ៕ហាស់ កំសាន្ដ