កាស្មៀ៖ យ៉ាងហោចណាស់មានមនុស្ស១៧នាក់បានស្លាប់ និង៣០នាក់បានទទួលរងរបួស ដោយសារ តែគ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរមួយបានធ្លាក់ចេញពីផ្លូវទៅក្នុងជ្រោះជ្រៅនៅរដ្ឋកាស្មៀ ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០១៤។
លោក Rajesh Kumar មន្ត្រីប៉ូលិសបាននិយាយថា រថយន្ដនេះបានធ្វើដំណើរទាំងយប់ចេញពី Jammu ទៅកាន់ Srinagar រដ្ឋធានីកាស្មៀ នៃប្រទេសឥណ្ឌា។ មកដល់ចំណុចកើតហេតុ រថយន្ដក្រុងឯកជននេះបានធ្លាក់ចេញពីផ្លូវភ្នំមួយហើយធ្លាក់ចូលទៅក្នុងជ្រោះជ្រៅនៅក្នុងរដ្ឋកាស្មៀគឺបានសម្លាប់មនុស្សចំនួន 17 នាក់និង 30 នាក់ផ្សេងទៀតរងរបួសតែម្តង។
អ្នករងរបួសត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃអង្គារមួយចំនួនជាមួយនឹងការរងរបួសធ្ងន់ធ្ងរ។ ប៉ុន្តែមូលហេតុនៃគ្រោះថ្នាក់នេះមិនត្រូវបានគេរាយការណ៍លម្អិតភ្លាមៗនោះទេ។
ប៉ុន្តែលោក Rajesh Kumar បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅក្បែរ Ramban ដែលជាទីក្រុងមួយចម្ងាយជិត 200km ភាគខាងត្បូងនៃ Srinagar ។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌាគ្រោះថ្នាក់លើផ្លូវថ្នល់ស្លាប់ច្រើនជាងគេនៅលើពិភពលោកដោយមានចំនួនមនុស្សជាង 110,000 នាក់ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ៕