បុរស​ម្នាក់​ត្រូវបាន​ប្អូនថ្លៃ​ប្រុស​វាយ​អោយ​បែក​ភ្នែក​ខាងស្តាំ

0

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្អូនថ្លៃប្រុសវាយអោយបែកភ្នែកខាងស្តាំ បន្ទាប់ពីររូបគាត់ទៅឃាត់ប្អូនស្រីបង្កើត និងប្អូនថ្លៃប្រុសកុំអោយឈ្លោះប្រកែកគ្នា កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចបន្ទប់ផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មានពីស្ត្រីដែលត្រូវជាប្អូនស្រីបង្កើតបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី១២ ខែឆ្នាំខាងលើ ប្តីរបស់ខ្លួនបានទៅហូបការមិត្តភក្កិតាំងពីល្ងាចរហូតដល់ជិតភ្លឺ ទើបត្រឡប់មកបន្ទប់ជួលវិញ ហើយបានហៅនាងអោយបើកទ្វារតែនាងមិនព្រមបើក ។ លុះព្រឹកឡើងនៅវេលាម៉ោងកើតហេតុខាងលើ ប្តីរបស់នាងបានជិះម៉ូតូត្រឡប់មកបន្ទប់ជួលម្តងទៀត ហើយក៏បានរករឿង ហើយនិងជេប្រមាតទៅលើរូបនាងជាច្រើនដងជាសារ ដោយសារតែខឹងប្រពន្ធហាមកុំអោយដើរលេងផឹងសីុយប់ជ្រៅពេក ។ ក្រោយមកប្តីរបស់នាងបានទូរស័ព្ទទៅម្តាយក្មេកអោយមកយកកូនស្រីម៉ែឯងទៅវិញផង ហើយម្តាយរបស់កូនស្រីខាងលើបានទូរស័ព្ទទៅអោយបងថ្លៃអោយទៅជួយមើលប្អូនស្រីឯង និងប្អូនថ្លៃផង ព្រោះពួកគេទាំង ០២នាក់បានឈ្លោះប្រកែកគ្នា នៅពេលដែលជនរងគ្រោះដែលជាបងបង្កើតបានទៅដល់ទីនោះ បានហាមខាត់កុំអោយឈ្លោះប្រកែកគ្នា ហើយប្អូនថ្លៃបានប្រាប់ទៅបងថ្លៃថា អោយយកប្អូនស្រីបងទៅផ្ទះវិញផង ។ ក្រោយមកបងថ្លៃបានឃាត់ថា កុំធ្វើចឹងអី ព្រោះវាមិនសមទេ ហើយប្អូនថ្លៃបានឆ្លើយថា ខ្ញុំមិនវៃបងឯងទេ តែបើបងឯងមិនទៅទៀត ខ្ញុំវ៉ៃបងឯងអីឡូវនិងហើយ ក្រោយមកអ្នកទាំង ០២នាក់បានទាក់ពាក្យសម្តីគ្នា ហើយទើបឈានដល់ការវ៉ៃតបគ្នាទៅវិញទៅមក បណ្តាលអោយបងថ្លៃបែកភ្នែកខាងស្តាំ ចំណែកឯបុរសជាប្អូនថ្លៃរងរបួសបន្តិចបន្តួច ។photo_2016-06-12_15-39-10

បងថ្លៃដែលរងគ្រោះនោះមានឈ្មោះ ឈុន ឈឿន ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ មានស្រុកកំណើតនៅភូមិភ្នំតូច ឃុំទ្រព្យ ស្រុកបាត់ធាយ ខេត្តកំពង់ចាម បានរងរបួសបែកភ្នែកខាងស្តាំ ។ រឺឯជនបង្កមានឈ្មោះ ឈួន ប្រុស ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងលាបថ្នាំផ្ទះ និងប្រពន្ធឈ្មោះ ឈុន សំភ័ស ភេទ ស្រី អាយុ ៣០ឆ្នាំ មុខរបរ កម្មការីនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ហើយមានស្រុកកំណើតនៅភូមិភ្នំតូច ឃុំត្រព្យ ស្រុកបាត់ធាយ ខេត្តកំពង់ចាម ។ក្រោយពីកើតហេតុ ភាគីខាងប្អូនថ្លៃបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ពេលនោះ បងថ្លៃក៏បានមកដាក់ពាក្យបណ្តឹងផងដែរ ៕ ស៊ុនតិច