បើកការដ្ឋាន​ជួសជុល​ផ្លូវជាតិ​លេខ​៣៣ ប្រវែង ២១០​ម៉ែត្រ ទទឹង​២០​ម៉ែត្រ ចាប់ពី​គ​.​ម ១៨+៣៣០ ដល់ គ​.​ម ១៨+៥៤០ ស្ថិតនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប

0

ខេត្តកែព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកែប បានធ្វើពិធីបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៣៣ ប្រវែង ២១០ម៉ែត្រ ទទឹង២០ម៉ែត្រ ចាប់ពីគ.ម ១៨+៣៣០ ដល់ គ.ម ១៨+៥៤០ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប និងកាេងារដាក់លូមូលបណ្តោយផ្លូវប្រវែង ៣៥៦ម៉ែត្រ ដើម្បីជួយសម្រួលការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត ចៀសវាងមានការស្ទះចរាចរដោយប្រការផ្សេងៗ ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប និងឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប និងឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត មានការចូលរួម ឯ ឧ អភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីអង្គភាពជុំវិញខេត្ត នឹងប្រជាពលរដ្ឋចូលរួមជាច្រេីនផងដែរ។photo_2016-06-12_16-42-15 photo_2016-06-12_16-42-13 photo_2016-06-12_16-42-16
នៅព្រឹកថ្ងៃទី១៣ខែឧសភឆ្នាំ២០១៦ ដដែល ក្រោយពីបេីកការដ្ឋានពន្រីកផ្លូវលេខ33រួចមក ឯ ឧ កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត ឯ ឧ សំ សារិន ប្រធានក្រុមប្រឹក្សាខេត្ត ឯ ឧ អភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីអង្គភាពជុំវិញខេត្ត កម្លាំងប្រដាអាវុធទាំងបី នឹងក្រុមការងារអញ្ជេីញចុះពិនិត្យការឈូសឆាយពង្រីកផ្លូវលេខ33Aដែលត្រៀមរៀបចំចាក់កៅស៊ូបន្តទៀតនៅពេលខាងមុខ ផ្លូវនេះជាអំណោយដ៍ថ្លៃរថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។អ៊ួង វឹង