​មន្ត្រី​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ពាក់ព័ន្ធ​បទល្មើស​ប្រើ​អំពើ​ហឹ​ង្សា​លើ​អ្នក​សា​ព័ត៌មាន​

0

 

ខេត្តរតនគីរី ៖ អ្នកសាព័ត៌មានម្នាក់ ត្រូវមន្ត្រីនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង ប្រើអំពើហឹង្សាដល់ផ្ទះ ខណៈអ្នកសាព័ត៌មានរូបនោះ បានចុះផ្សាយ ពីទង្វើខុសច្បាប់របស់ខ្លួន។អ្នកសារព័ត៌មាន យុវជនខ្មែរព័ត៌មាន ប្រចាំខេត្តរតនគីរី ម្នាក់ឈ្មោះ យ៉ន ទិត្យ (ហៅ ទិត្យឦសាន្ត) ត្រូវបានលោក ចាន់ សារឿន ជាមន្ត្រីនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលចុះបេសកម្មប្រចាំខេត្តរតនគីរី ប្រើអំពើហឹង្សា មកវាយដល់ផ្ទះ នៅវេលាម៉ោង ៦នឹង៤៥ នាទី ព្រលប់ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០១៦ ខណៈអ្នកសារព័ត៌មានរូបនោះ ចុះផ្សាយពីក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស អត់ច្បាប់ នៅភូមិ ដាល ឃុំ ញ៉ាង ស្រុក អណ្ដូងមាស ខេត្តរតនគីរី។នៅទន្លេសេសាន្ត ថាលោក ចាន់ សារឿន ជាអ្នកកាងអាជីវកម្មធ្វើរ៉ែមាសខុសច្បាប់នោះ។
លោក យ៉ន ទិត្យអ្នកយកព័ត៌មាន យុវជនខ្មែរព័ត៌មាន បានអោយដឹងថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ លោកបានចុះផ្សាយពីភាព អសកម្មរបស់មន្ត្រីជំនាញរ៉ែ និងថាមពល និងការឃុបឃិត ជាលក្ចណៈប្រព័ន្ធ រវាងអាជ្ញាធរពាក់ព័ន្ធ និង ក្រុមឈ្មួញល្មើសច្បាប់។ ដល់ល្ងាចថ្ងៃដដែលលោក ចាន់ សារឿន បើកឡានដល់ផ្ទះលោក យ៉ន ទិត្យ ហៅចេញមកក្រៅ និយាយពីរបីមាត់ក៏ ស្ទុះមកវាយតែម្ដង ។ជុំវិញករណីប្រើអំពើហឹង្សាខាងលើនេះ លោក ចាន់ សារឿន មន្ត្រីនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺណាមួយបានទេ នៅព្រឹកថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០១៦ នេះ ដោយទូរស័ព្ទជុចចូលជាច្រើនដងហើយមិនមានអ្នកលើក ។អាជីវកម្មរ៉ែមាសដែលពាក់ព័ន្ធ និងលោក ចាន់ សារឿន ត្រូវគេស្គាល់ថា ជារបស់លោក គីង វណ្ណៈ ជាមន្ត្រីនគបាល ដែលមានតួនាទីធំ នៅក្រសួងមហាផ្ទៃ។ អាជីវកម្មនេះ ស្ថិតនៅមាត់ទន្លេសេសាន្ត ក្នុងភូមិ ដាល ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគីរី។photo_2016-06-12_16-42-19

បានដាក់គ្រឿងចក្រ ជីកកកាយច្រាំងទន្លេ និង ទប់ទំនប់កាត់ទន្លេ ដើម្បីទៅជីកកកាយដឹកយកដីរ៉ែ ពីត្រើយម្ខាងទៀត ជាច្រើនខែមកហើយចំណែកលោក ផាត់ សម្បត្តិ អភិបាលរងស្រុកអណ្ដូងមាសស្ដីទី បានត្រឹមបញ្ជាក់ថា អត់ច្បាប់ ក៏ប៉ុន្តែអាជីវកម្មនោះនៅតែធ្វើសកម្នភាពដដែល។ដោយឡែកលោក ហ៊ុន ប៊ុនថាន ប្រធានមន្ទីរ រ៉ែ និង ថាមពលខេត្តរតនគីរីនៅថ្ងៃទី១២ខែឧសភាឆ្នាំ២០១៦នេះ ធ្វើជាភ្ញាក់ខ្លួនថាមិនដឹងរឿងអីសោះហើយក៍បានធ្វើជា ដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យនិងធ្វើកំណត់ហេតុតែប៉ុណ្ណោះ ៕ ដោយ យក្ស ឡោម