ខេត្តពោធិ៍សាត់៖ផ្ទះកសិករមួយគ្រួសារត្រូវបានអគ្គីភ័យឆាប់អស់រួមទាំងមធ្យោបាយចិញ្ចឹមជីវិតម៉ូតូមួយគ្រឿងនឹងកង់មួយគ្រឿងទៀតដោយសាតែម្ដាយមីងនៅផ្ទះក្បែរដុតបំពក់ភ្លើងគោពីយប់មិនបានពន្លត់រាលឆេះស្របពេលពួកគាត់មិននៅផ្ទះ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង១និង៣១នាទីរសៀលថ្ងៃទី១១ខែឧសភា ឆ្នាំ២០១៦ស្ថិតក្នុងភួមិក្ដាត ឃុំមេទឹកស្រុកបាកាន ខេត្តពោធិ៍សាត់។បើតាមអាជ្ញាធរមូលដ្ឋានភួមិនៅទីនោះបានឲ្យដឹងថា៖ម្ចាស់ត្រូវភ្លើងឆេះអស់ផ្ទះនោះឈ្មោះ ធូ សាន អាយុ៥១ឆ្នាំ ភេទស្រីរស់នៅភួមិខាងលើដែលមានកូនក្នុងបន្ទុកពីរនាក់ផ្ទះភ្លើងឆេះជញ្ជាំស្លឹកប្រក់សង្កសីក្រាលក្ដាទំហ៊ំ ៤គុណ៥សម្ភារៈក្នុងផ្ទះឆេះទាំងអស់ក្នុងនោះមានមុងកន្ទេលភួយខ្នើយខោអៅ ចានឆ្នាំង អង្ករ៥០គីឡូក្រាមរួមទាំងមធ្យោបាយចិញ្ចឹមជីវិតម៉ូតូវ៉េវមួយគ្រឿងនឹងកង់មួយគ្ងឿងផងដែរ។
បើតាមមន្ត្រីរដ្ឋបាលប៉ុស្ត៍មូលដ្ឋានទីនោះដែលបានស្រៀវជ្រៀវពីមូលហេតុនេះ បាននិយាយឲ្យដឹងថា៖មុនពេលកើតហេតុកាលពីក្បាលព្រលប់ថ្ងៃទី១០ នោះម្ដាយមីងរបស់គ្រួសាររងគ្រោះនៅផ្ទះក្បែរនោះបានដុតភ្លើងបំពក់ផ្សែងឲ្យគោរបស់គាត់កំុឲ្យមូសខាំ។ស្រាប់តែភ្លឺឡើងខាងម្ដាយមីងយកគោទៅឃ្មាលឲ្យសីុស្មៅមិនបានពន្លត់ភ្នក់ភ្លើងគោនោះទេដោយគុលអុសឆេះងំដដែលស្រាប់តែមោ៉ងខាងលើនោះម្ចាស់ផ្ទះគ្រួសាររងគ្រោះមិនបាននៅផ្ទះទេហើយមានធ្លាក់ខ្យល់តិចក៍បង្កើតទៅជាផ្កាភ្លើងឆេះគុលអុសនោះខ្លាំងប្រាយទៅប៉ះសម្រាមក្បែរផ្ទះស្ត្រីរងគ្រោះព្រោះខ្យល់បក់ទៅទិសខាងនុងក៍ឆេះរាលដល់ជញ្ជាំងផ្ទះស្របពេលគ្មានមនុស្សនៅក៍បង្ករក្លាយជាអគ្គីភ័យសន្ធោសន្ធៅផ្ទះនោះទាំងស្រុងទើបនាំគ្នាផ្អើលឆោឡោដោយបានត្រឹមតែជួយពន្លត់មិនឲ្យរាលដាលឆេះបន្តទៅផ្ទះផ្សេងៗទៀតដោយឡែកម្ចាស់ផ្ទះត្រឡប់មកវិញបានត្រឹមតែត្រហោ៊យំសោកស្ដាយផ្ទះនឹងសម្បត្តិតែប៉ុណ្ណោះ៕