មន្ត្រីជាន់ខ្ពស់​កូរ៉េ​សុំ​ទោស​ជា​សាធារណៈ​ករណី​បាក់​អគារ​ស្លាប់​មនុស្ស​រាប់រយ​នាក់​

​ក្រុង​សេ​អ៊ូលៈ ក្រុម​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ជាច្រើន​នាក់ បានធ្វើការ​សុំ​ទោស​ជា​សាធារណៈ​សម្រាប់​គ្រោះថ្នាក់​នៅ​ឯ​ការដ្ឋាន​សំណង់​ផ្ទះល្វែង ដែល​នេះ​ជាការ ទទួលស្គាល់​កំហុស​ដ៏​កម្រ​មួយ របស់​រដ្ឋ​ប្រកាន់​តឹង​និង​អាថ៌កំបាំង​មួយ​នេះ បន្ទាប់ពី​មាន​មនុស្ស​ស្លាប់ និង​របួស​ដ៏​ច្រើន មក​នោះ​

។ នេះ​បើ​តាម​វេបសាយ​បរទេស​ជាច្រើ​ន (agency KCNA)​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។​
​ក្រុមមន្ត្រី​កូរ៉េ ខាងត្បូង បាន​និយាយថា គ្រោះថ្នាក់​នោះ​ពាក់ព័ន្ធ នឹង​ការបាក់​រលំ​អគារ​ផ្ទះល្វែង​កម្ពស់​២៣​ជាន់​មួយ នៅក្នុង​ខណ្ឌ Pyongchon នៃ​ក្រុង​ព្យុង​យ៉ាង ដែល​មាន​ជិត​១០០​គ្រួសារ នៅ​ក្នុង​លំនៅ​ឋាន​នោះ​។ អគារ​ខាងលើ​សាងសង់ ដោយ រដ្ឋាភិបាល​ក្រុង ព្យុង​យ៉ាង ត្រូវបាន​រៀបចំឡើង សម្រាប់​ប្រជាពលរដ្ឋ ដែល​គ្មាន​ទី​ជំរក ម្យ៉ាង​វិញ អគារ​ខាងលើ មិនទាន់ សាងសង់​រួចរាល់ តែ​ប្រជាពលរដ្ឋ​បែរជា​នាំគ្នា​ទៅ​ចាប់​ទីកន្លែង​ជា​កម្មសិទ្ធិ មុន​ពេល​កំណត់ ទៅ​វិញ​បណ្តាលឲ្យ​មាន​ហេតុការ​ណ៍​ដ៏​អាក្រក់​មិន​ធ្លាប់​មាន​កើតឡើង​បែបនេះ​។​
​បើ​តាម​សារព័ត៌មាន ក្នុងស្រុក​របស់​កូរ៉េខាងជើង នៅ​ថ្ងៃ​ចន្ទ ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៤ នេះ​បាន រាយការណ៍​ថា អគារ​ស្នាក់នៅ កម្ពស់ ២៣​ជាន់ ដែល​មាន​ប្រជាជន ស្នាក់​នៅ​ប្រមាណ ៩២​គ្រួសារ បាន​បាក់​រលំ នៅក្នុង​ទីក្រុង ព្យុង​យ៉ាង របស់​កូរ៉េ​ខាងជើង ដែល​អាជ្ញាធរ អះអាងថា មាន​មនុស្ស ជា​ស្លាប់​ជាច្រើន​រយ​នាក់ ព្រោះ ភាគច្រើន ក្នុង​មួយ​គ្រួសារ​របស់ ប្រជាពលរដ្ឋ កូរ៉េខាងជើង មាន​សមាជិក ៤ នាក់​។ 
​ទីភ្នាក់ងារ KCNA បានឲ្យដឹងថា គ្រោះថ្នាក់​នោះ​ឆ្លុះបញ្ចាំង​ពី​ការគ្រប់គ្រង​គ្មាន​ការទទួលខុសត្រូវ​របស់​ក្រុម មន្ត្រី​ទទួលបន្ទុក​សំណង់​។​ទោះបីជា​យ៉ាងណា ប្រតិបត្តិការ​ល្អិតល្អន់​មួយ ត្រូវបាន​បង្កើន​ដើម្បី​សង្គ្រោះ​អ្នក​នៅ​មាន​ជីវិត និង​ព្យាបាល​អ្នករបួស​។ ប៉ុន្តែ​ទីភ្នាក់ងារ​នេះ មិន​បាន​ផ្តល់​តួលេខ​សម្រាប់​ចំនួន​អ្នក​ស្លាប់​និង​អ្នករបួស​ទេ ដោយ​គ្រាន់តែ​បាន​និយាយថា គ្រោះថ្នាក់​នេះ បាន​ធ្វើឲ្យ​ពលរដ្ឋ​ក្រុង​ព្យុងរ​ន្ធ​ត់​តក់ស្លុត​៕
korea buildin1 Korea building korea building1