ឧត្តរមានជ័យ៖កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅទីបញ្ជាការអង្គភាពនគរបាលការពារព្រំដែនគោកវរ:សេនាតូច៩០៥ ឈរជើងនៅក្នុងភូមិអូរស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រោងឡាន១ខ្នងទំហំ៥គុណ១៥ម៉ែត្ររលំទាំងស្រុងនិងអគារស្នាក់នៅរបស់កងកម្លាំង១ខ្នងត្រូវបានរបើកដំបូលព្រមទាំងរលំដើមឈើចំនួន១៧ដើម បន្ទាប់ពីមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ ពេលនេះកម្លាំងក្នុងអង្គភាពកំពុងធ្វើរបាយការណ៍បញ្ជូនទៅស្នងការនៃស្នងការខេត្តឧត្តរមានជ័យ៕