​ជនជាតិ​រុស្សី​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រំដែន​៤០២ ឃាត់ខ្លួន យកមក​សួរនាំ បន្ទាប់ពី​ពិនិត្យ​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់​

0

ឧត្តរមានជ័យ៖ជនជាតិរុស្សីម្នាក់ ឈ្មោះ ដេនីស កូលេសនីកូវ ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានកម្លាំងនគរបាលវរ:ការពារព្រំដែនគោកលេខ៤០២ ឃាត់ខ្លួននៅវេលាម៉ោង១និង១៥នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចជប់រំដេង ចំង៉ាយពីបង្គោលសីម៉ាលេខ១៩ ប្រហែល៥០០ម៉ែត្រ។បន្ទាប់ពីពិនិត្យនៅនិងកន្លែងឃើញ មានសម្ភារ:ជាប់និងខ្លួនមាន កាបូបដាក់ខិអាវចំនួន២.ទូរស័ព្ទដៃ១គឿង.កាតកាតាព្វកិច្ចយោធា១.ប័ណ្ណសំគាល់ជនជាតិរុស្សី១.លិខិតឆ្លងដែនចំនួន២.ប័ណ្ណមួយផុតសុពលភាពឆ្នាំ២០១៤.ប័ណ្ណមួយទៀតដល់ឆ្នាំ២០២៤ តែពុំមានប្រថាប់ត្រាចេញចូលនិងគ្មានទិដ្ឋាការតាំងពីឆ្នាំ២០១៤មកម្លេះ។បន្ទាប់ពីពិនិត្យនិងធ្វើកំណត់ហេតុរួចមក ជនជាតិរុស្សីខាងលើត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តសៀមរាប ដើម្បីសាកសួរនិងស្រាវជ្រាវបន្តដើម្បីជៀសវាងនូវអសន្តិសុខគ្រប់ប្រភេទ មកលើប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិយើង៕IMG_2873 IMG_2876 IMG_2875 IMG_2874