ជនសង្ស័យ​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់ពី​ករណី​គ្រឿងញៀន​ហើយ​បញ្ជូន​ ទៅកាន់​តុលាការ

0

ខេត្តសៀមរាប មនុស្ស៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្តរួមសហការជាមួយកំលាំងអធិការនគរបាលស្រុកជីក្រែងធ្វើការបង្ក្រាបករណីជួញដូរនិងចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀនស្ថិតនូវចំណុចភូមិក្របីរៀល ឃុំជីក្រែង ស្រុកជូក្រែងខេត្តសៀមរាប ហើយបានឃាត់ខ្លួនបានជាបន្តបន្ទាប់នៅវេលាម៉ោង១០និង០០នាទីក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។លោកវរះសេនីយ៏ ទោ អ៊ុំសាអាត ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន បានអោយដឹងដែរថាជនសង្ស័យដែលពាក់ព័ន្ឋទៅនិងករណីជួញដូរគ្រឿងញៀន ដែលត្រូវបានសមត្ថកិច្ចឃាត់រួមមានIMG-20160512-WA0008
ទី១ ឈ្មោះ អ៊ុំវីភេទ ប្រុស កើតនូវឆ្នាំ១៩៩០មុខរបរគ្មាន ធ្វើស្រែមានទីលំនូវភូមិស្រម៉
ឃុំជីក្រែង ស្រុកជីក្រែងឃាត់ខ្លួននូវម៉ោង១៦និង១០នាទីថ្ងៃទី១១ខែឧសភាឆ្នាំ២០១៦ពីបទចាត់ចែង ទី២ ឈ្មោះ ហុងប៊ុនវ៉ាភេទ ប្រុស កើតនូវឆ្នាំ១៩៨៧ មុខរបរគ្មាន
រស់នូវភូមិ អន្លុងសំណរឃុំអន្លង់សំណរ ស្រុកជីក្រែង ឃាត់ខ្លួននូវម៉ោង១៦និង១០នាទីថ្ងៃទី១១ខែឧសភាឆ្នាំ២០១៦ពីបទជួញដូរ ទី៣ ឈ្មោះ ម៉ៅមាំភេទប្រុស
កើតនូវឆ្នាំ ១៩៨៨ មុខរបរជាងឈើ រស់នូវភូមិ ប្រសាទឃុំ កំពង់ក្តីស្រុកជីក្រែ ឃាត់ខ្លួននូវម៉ោង១៧និង១០នាទីថ្ងៃទី១១ខែឧសភាឆ្នាំ២០១៦ពីបទជួញដូរ
ទី៤ឈ្មោះឃ្លាំងចិន ភេទ ប្រុស កើតនូវឆ្នាំ ១៩៨៣មុខរបរធ្វើស្រែ រស់នូវភូមិ ប្រសាទឃុំ កំពង់ក្តីស្រុកជីក្រែ ឃាត់ខ្លួននូវម៉ោង១៨និង១០នាទីថ្ងៃទី១១ខែឧសភាឆ្នាំ២០១៦ពីបទចាត់ចែង ទី៥ ឈ្មោះ តូចបញ្ញាភេទ ប្រុស កើតនូវឆ្នាំ១៩៨៣ មុខរបរគ្មាន រស់នូវភូមិ ប្រសាទឃុំ កំពង់ក្តីស្រុកជីក្រែ ឃាត់ខ្លួននូវម៉ោង១៨និង១០នាទីថ្ងៃទី១១ខែឧសភាឆ្នាំ២០១៦ពីបទចាត់ចែង។បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះដើម្បីចាត់ការតាមផ្លូវច្បាប់។ដោយគឿនវេត