ផ្ទះ​១​ខ្នង​រង​ការខូចខាត​ទាំងស្រុង ដោយសារ​ខ្យល់​កន្ត្រាក់ និង​បណ្តាលអោយ​មនុស្ស​២​នាក់​រងរបួស

0

ឧត្តរមានជ័យ៖.ផ្ទះ១ខ្នង រលំទាំងស្រុង បន្ទាប់ពីមានភ្លៀងលាឡំខ្យល់កន្ត្រាក់ ត្រាក់នៅវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។សមត្ថកិច្ច បានអោយដឹងថា ដែលភ្លៀងនិងខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះ របស់ប្រជាពលរដ្ឋខាងលើនោះ និងបណ្តាលឲ្យប្រជាពលរដ្ឋ២នាក់រងរបួសនោះ ស្ថិតនៅក្នុងភូមិគីរីវ័ន្ត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។នៅក្នុងហេតុការនោះ លោកវរសេនីយ៍ទោ ស៊ុន សាន អធការនគរបាលក្រុង បានឲ្យដឹងថា ករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ អស់ចំនួន១ខ្នង ដួលរលំទាំងស្រុង-មានទំហំ៤គុណ៥ម៉ែត្រ ធ្វើពីឈើ ប្រក់ស្បូវ ជញ្ជាំងក្តា និងបណ្តាលឲ្យមានរបួសមនុស្ស២នាក់ .១ឈ្មោះ ធាន សូរ ភេទប្រុស អាយុ៣០ឆ្នាំ(របួសត្រង់ក ស្រាល) ២ឈ្មោះ ទិញ តុលា ភេទប្រុស អាយុ៣ឆ្នាំ(របួសត្រង់ភ្នែក ស្រាល)។ លោកវរសេនីយ៍ទោ ស៊ុន សាន អធការនគរបាលក្រុងសំរោង បានបន្តទៀតថា ក្រោយកើតហេតុ លោក បានដឹកនាំកម្លាំងចុះជួយអន្តរាគមន៍និងហៅរថយន្តសង្គ្រោះដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យខេត្តភ្លាមៗ។ IMG_2922 IMG_2917 IMG_2916 IMG_2915 IMG_2914ក្នុងនោះដែរ លោកអធិការក្រុង បាននាំយកថវិការបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ចំនួន១៥០.០០០៛ ឧបត្ថម្ភដល់កុមារងគ្រោះផងដែរ៕.