សាខា​កាកបាតក្រហមកម្ពុជា​ខេត្ត​យក​អំណោយ​ចែក ជួន​ជនរងគ្រោះ​ដោយ​រន្ទះបាញ់​រលំ​ផ្ទះ​

0

ស្ទឹងត្រែង៖នៅថ្ងៃទី១២ខែឧសភានេះសាខាកាកបាតក្រហមកម្ពុជាខេត្តរួមជាមួយអាវុហត្ថខេត្តបាននាំយកអំណោយយកទៅចែកជូនបងប្អូនប្រជាពលរចំនួន៤គ្រួសាររងគ្រោះធម្មជាតិដោយសាររន្ទះបាញ់ស្លាប់ចំនួន២នាក់និងរបួសធ្ងន់២នាក់កាលពីវេលាម៉ោង៧យប់ថ្ងៃទី១១ឧសភាឆ្នាំ២០១៦ នៅចំណុចដីក្រហមក្នុងភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។លោកញានផុនមេឃុំសំអាងបញ្ជាក់ថា៖ការស្លាប់និងរបួសនេះគឺបណ្តាលមកពីគ្រោះធម្មជាតិ រន្ទះបាញ់និងខ្យល់កន្ត្រាក់រលំផ្ទះហើយចំពោះអ្នករងរបួសចំនួន២នាក់ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបច្ចុប្បន្នបានឆ្លងផុតពីគ្រោះថ្នាក់ហើយ។
លោកបញ្ជាក់ថា៖ឆ្នាំនេះគ្រោះធម្មជាតិដូចជាកាចសារហាវជាងឆ្នាំមុនៗពេលចាប់ផ្តើមមេឃងងិតគឺមានខ្យល់កន្ទ្រាក់ ភ្លៀង រន្ទះលាយលំគ្នាបង្កឲ្យមានគ្រោះថ្នាក់បែបនេះ។
លោកថោងស្រាន់អភិបាលស្រុក បញ្ជាក់ថា៖ឧបទ្ទវហេតុគ្រោះធម្មជាតិនេះនៅថាឡាបរិវ៉ាត់កើតឡើងចំនូនបីលើករួចមកហើយនៅក្នុងខែឧសភានេះ ធ្វើឲ្យរលំផ្ទះជាង៣០ខ្នង របួស៣នាក់ ស្លាប់២នាក់ដោយសារន្ទះបាញ់និងខូចខាតផលដំណាំផ្សេងៗជាច្រើនទៀត។
លោកអភិបាលស្រុកបញ្ជាក់ថារាល់ករណីដែលកើតមានឡើងត្រូវបាន សាខាកាកបាទក្រហមខេត្តនាំអំណោយទៅផ្តល់ជូនបងប្អូនជនរងគ្រោះបានទាន់ពេលវាលាផងដែរ។
លោកឈាងឡាក់ប្រធានគណៈកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្តមានប្រសាសន៏ថា៖ នេះជាការលើកកំពស់គោលការណ៏គ្រឺះនិងតម្លៃមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជានិងអាជ្ញាធរបានរួមជាគ្នាអនុវត្តការងារការត្រៀមបង្ការនិងឆ្លើយតបគ្រោះមហន្តរាយ ការលើកកំពស់សុខភាពសហគមន៏ ការអភិវឌ្ឍន៏ស្ថាបន័ និងកិច្ចការងាររដ្ឋបាលមានតម្លាភាពល្អ។
លោកប្រធានគណៈកម្មាធិការសាខាបានធ្វើការអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយាលនិង បងប្អូនងាយរងគ្រោះទាំងអស់ ត្រូវលើកកំពស់ការប្រុងប្រយ័ត្ន នៅក្នុងរដូវវស្សាពេលមានព្យុះ និងភ្លៀងនេះ ធ្វើយ៉ាងណាត្រូវចេះការពារសន្តិសុខដោយខ្លួនឯងនិងរួមគ្នា បញ្ជៀសកុំឲ្យកើតមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងថែរក្សាសុខភាពរស់នៅឲ្យបានល្អ ។13187778_1683411835256613_1871798891_n 13180902_1683411885256608_708561442_n

សូមបញ្ជាក់ថា៖គ្រួសារជនរងគ្រោះទាំង៤គ្រួសារទទួលបានអំណោយពីកាកបាទក្រហមកម្ពុជាខេត្តដូចៗគ្នា មានដូចជាអង្ករ.មី. ទឹកស៊ីអ៊ីវ.ទឹកត្រី. ទឹកក្រូច.ទឹកបរិសុទ្ធ.កន្ទេល .តង់ .ថវិការ១០ម៉ឺនរៀលដោយឡែកគ្រួសារសមាជិកអ្នកស្លាប់ទទួលបាន២០ម៉ឺនរៀល។ក្នុងនោះក៏មានអំណោយឧបភោគបរិភោគរបស់លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការកងរាអាវុធហត្ថខេត្ត មួយចំនួនចែកជូនគ្រួសារជនរងគ្រោះនិងថវិការចំនួន១៥ម៉ឺនរៀលផងដែរ៕