ស្លាប់​៦​នាក់​ដោយសារ​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​នៅ​រុស្ស៊ី​

​ម៉ូស្គូ​៖ រថភ្លើង​ដឹកជញ្ជូន​មួយ​បាន​បុក​ជាមួយ​រថភ្លើង​ដឹក​អ្នកដំណើរ​មួយទៀត​នៅ​ជិត​ទីក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃ​អង្គារ ចំ​ចំហៀង​ជញ្ជាំង​មួយ​នៃ​ទូរ​រថភ្លើង​និង​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ចំនួន​ប្រាំមួយ​នាក់ និង​មនុស្ស​រាប់​សិប​នាក់​បាន​រងរបួស​។ នេះ​បើ​តាម​វេបសាយ​បរទេស​ផ្សាយ​កាលពី​

ម្សិលមិញ​។​
​មន្ត្រី​រុស្ស៊ី​បាន​និយាយថា ចំនួន​អ្នក​ស្លាប់​អាច​កើនឡើង​។ បង្អួច និង​ទ្វារ​ទាំងអស់​ដែល​ប៉ះទង្គិច​គ្នា​ភាគច្រើន​បំផុត​បាន​បាក់បែក របើក​ឃើញ​ផ្នែក​ម្ខាង​ទៀត​។ តាមរយៈ​វីដេអូ​ទូរទស្សន៍​រុស្ស៊ី​បានបង្ហាញ​ថា អ្នកដំណើរ​វង្វេងស្មារតី ភ័យ​ស្លន់ស្លោ​ហើយ​នាំគ្នា​រត់​ចេញ​ពី​រថភ្លើង​ដើម្បី​សុវត្ថិភាព​បន្ទាប់​ពី​គ្រោះថ្នាក់​នេះ​។​
​ឧប្បត្តិហេតុ​រថភ្លើង​បុក​គ្នា​នេះ​កើតឡើង​លើ​ផ្លូវ​ពី​ម៉ូស្គូ Moscow ទៅ Chisinau រដ្ឋធានី the capital of Moldova ក៏​ស្រាប់តែ​ប៉ះទង្គិច​គ្នា​នៅ​ម៉ោង​12:30 p.m. (0830 GMT) ជិត​ទីក្រុង Naro-Fominsk,​ចម្ងាយ​ប្រមាណ 55 km (34 miles) ភាគ​និរតី​ទីក្រុង​របស់​ប្រទេស​រុស្ស៊ី ។ គ្រោះថ្នាក់​នេះ​ស្ថិតនៅ​ក្នុង​ការស៊ើបអង្កេត​នៅឡើយ​។​
​ក្នុង​ជំនួប​នៅ​ស៊ា​ង​ហៃ ប្រទេស​ចិន លោក​វ្វ្លា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី បាន​សន្យា ចេញ សំណង​ដល់​ជន​រងគ្រោះ​ផង​ដែរ​៕
train moscow train moscow1a