ឧត្តរមានជ័យ៖កាលពីវេលាម៉ោង៨និង១៥នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល៦នាក់ដឹកនាំដោយលោកអនុសេនីយ៍ឯក រី ធារិទ្ធ អធិការរង ក្រោមបទបញ្ជារលោកវរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាលស្រុកបន្ទាយអំពិល សហការជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៥ចំនួន២០នាក់ កម្លាំងកងរាជអាវុធហត្ថចំនួន៣នាក់ ដឹកនាំដោយលោក ហាំង ម៉េង អភិបាលស្រុកបន្ទាយអំពិល ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីវេលាម៉ោង៦និង២៥នាទី នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិពោធ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕