ខេត្តរតនគិរី៖ សមត្តកិច្ចនគបាលនៃអធិការដ្ឋានស្រុកកូនមុំក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ ប្រាក់ នូវ ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិល្អិន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី មានមុខរបរកម្មករជៀរជ័រកៅស៊ូ ។ករណីចោរលួចកាច់សោរ កម៉ូតូមួយគ្រឿងម៉ាកឌ្រីមសងសេរីឆ្នាំ២០០២ពណ៍ខ្មៅគ្មានស្លាកលេខ កាលពីព្រឹកម៉ោង១០នឹង.០០នាទីថ្ងៃទី១១ខែឧសភាឆ្នាំ២០១៦ ដែលជនរងគ្រោះចាក់សោរ កទុកក្នុងបន្ទប់ផ្ទះចំការដោយពុំបានចាក់សោរទ្វារគ្រាន់តែរុញបិត ត្រូវបានចោរលួចកាច់សោរ កយកទៅបាត់ដោយសុវត្តិភាព ។តាមការឲ្យដឹងពីលោក អេន មុត អធិការរងទទួលបន្ទុកផ្នែកព្រំហ្មទ័ណ្ឌនៃអធិការដ្ឋាននគបាលស្រុកកូនមុំ បានឲ្យដឹហថា ក្រោយពីទទួលដំណឹងភ្លាម លោកក៍បានចាត់ចែងកម្លាំងពួនស្ទាក់ស្រាវជ្រាវវ៉ែកមុខសញ្ញ ឈានទៅឃាត់ខ្លួនបានជនសង្ស័យម្មាក់នៅវេលាម៉ោង៥នឹង២០នាទីល្ងាចថ្ងៃទី១២ខែឧសភាឆ្នាំ២០១៦នៅត្រង់ចំណុចភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។
លោកថា ជនសង្ស័យដែលឃាត់ខ្លួននោះត្រូវបានស្គាល់ឈ្មោះ ម៉ុម ប្រុសភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ហើយយកមកឃុំខ្លួនបណ្តោះអាសន្ន នៅអធិការនគបាលស្រុកកូនមុំ ដើម្បីកសាងសុំណុំរឿង។តាមចំម្លើយសារភាពជនសង្ស័យពិតជាបានលួចកាច់សោរ កម៉ូតូខាងលើ នេះប្រាកដមែនហើយម៉ូតូនោះបានយកទៅបញ្ជាំជាមួយប្រជាពលរដ្ខក្នុងតម្លៃ ៩០០០០.រៀល។លោកអធិការរងបន្ថែមទៀតថា ខណះដែលជនសង្ស័យត្រូវឃុំខ្លួនសមត្តកិច្ចបានដាក់ច្រវវ៉ាក់ជើងប្រវែង២ម៉ែត្រ ហើយចុងច្រវ៉ាក់បានកិបជាប់នឹងទ្វារ ខ្លួនជនសង្ស័យនៅដេកក្រៅបន្ទប់ក្បែរទ្វារដោយមានកម្លាំងដេកយាមចំនួន៤នាក់ខ្លះដេកអង្រឹងខ្លះដេកប៉ាវអ៉ី ក្នុងចម្លោះម៉ោងជិត១២រំលងអាធ្រាត កម្លាំងបានដេកលង់លក់មួយភាំង ស្រាប់តែជនសង្ស័យមួលត្រយ៉ូវទ្វាររបូតលួចរត់ទាំងជើងជាប់ច្រវ៉ាក់បាត់ស្រមោល។
បច្ចុប្បន្ន កម្លាំងសមត្តកិច្ចកំពុងដុតដៃដិតជើងរុករកជនសង្ស័យដើម្បីឃាត់ខ្លួនមកផ្តន្ទាទោសឲ្យខានតែបាន។ប្រជាពលរដ្ឋក្នុងស្រុកកូនមុំដាក់ការរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើកម្លាំងសមត្តកិច្វនៃអធិការដ្ខាននគបាលស្រុកកូនមុំ មិនមានឆន្ទះក្នុងបំពេញកាតព្វកិច្ចបំរើផលប្រយោជន៍ នឹងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋធ្វើឲ្យភូមិ-ឃុំអសន្តិសុខការរស់នៅរបស់ពួកគាត់មានភិតភ័យ បាត់បង់ជំនឿលើសមត្តកិច្ចទាំងស្រុង។អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺ ពីលោក ផាន់ តិ អធិការនគបាលស្តីទី ស្រុកកូនមុំបានឡើុយដោយលោកជាប់រវល់ ៕ ដោយ យក្ស ឡោម