បំផ្ទុះ​រថយន្ត​ពីរ​សម្លាប់​មនុស្ស​យ៉ាង​តិច​១១៨​នាក់​នៅ​នី​ហ្សេ​រី​យ៉ា​

ក្រុង​ឡា​ហ្កូ​សៈ​ឧប្បត្តិហេតុ​នៃ​ការ​បំផ្ទុះ​រថយន្ត​គ្រាប់បែក​ពីរ​នៅ​ចំ​កន្លែង​មនុស្ស​ដ៏​កុះករ និង​ទីផ្សារ​ដែល​សម្បូរ​មនុស្ស​ដ៏​អ៊ូអរ​នៃ​ក្រុង​នី​ហ្សេ​រី​យ៉ា​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១១៨​នាក់ និង​បាន​ធ្វើឲ្យ​អគារ​ជាច្រើន​ទាំងមូល​ដួលរលំ​ពីថ្ងៃ​អង្គារ និង​របួស​ជាច្រើន​នាក់ នេះ​បើ​តាម ទីភ្នាក់ងារ​

សង្គ្រោះបន្ទាន់​របស់​ប្រទេស​នេះ​( the country's emergency agency ) បានឲ្យដឹង ហើយ​ត្រូវបាន​វេបសាយ​បរទេស ផ្សាយ​កាលពី​ថ្ងៃ​ពុធ​នេះ ។​
​លោក Mohammed Abdulsalam អ្នកសម្របសម្រួល​នៅ​ទីភ្នាក់ងារ​គ្រប់គ្រង​ដឹកនាំ​ការសង្គ្រោះ​បន្ទាន់​ជាតិ ( the National Emergency Management Agency ) បាន​និយាយថា បន្ទាប់​ពី​ការ​បំផ្ទុះ​ដ៏​សាហាវ អគារ​នៅក្បែរនោះ​បាន​ដួលរលំ សាកសព​ជាច្រើន​ត្រូវបាន​រកឃើញ​នៅ​ទីនោះ​។ លោក​បាន​បន្តថា​៖ “​ឥឡូវ​យើង​បាន​រកឃើញ​សាកសព​ចំនួន​១១៨​ហើយ ភាគច្រើន​នៅ​ក្រោម​កម្ទេច​ថ្ម ដំបូល​អគារ 
​លោក​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា​លោក ហ្គូ​ដ​ឡាក់ ចូ​ណាថា​ន (President Goodluck Jonathan )​បាន​ថ្កោលទោស​ការវាយប្រហារ​នៅ​កណ្ដាល​ក្រុង​ចូស ដោយ​ហៅ​ការវាយប្រហារ​នេះ​ថា​ជា​ការវាយប្រហារ​ដ៏​អាក្រក់ និង​ថ្កោលទោស​ក្រុម​ជនល្មើស​ថា​«​ឃោរឃៅ សាហាវ​យង់ឃ្នង​។​
​ទន្ទឹមនឹងនេះ ទោះបីជា​លោក​ប្រធានាធិបតី​លោក​ហ្គូ​ដ​ឡាក់ ចូ​ណាថា​ន (President Goodluck Jonathan ) បាន​សន្យា​ក៏ដូចជា​ធានា​ចំពោះ​ក្រុម​ពលរដ្ឋ​នី​ហ្សេ​រី​យ៉ា​ទាំងអស់​ថា រដ្ឋាភិបាល​នៅ​តែ​ប្ដេជ្ញាចិត្ត​ពេញទំហឹង​ដើម្បី​ឈ្នះ​ស​ក្រុម​ភេរ​វករ នឹង​មិន​ខ្លាច​អំពើ​ព្រៃផ្សៃ​របស់​ពួកគេ ក៏ដោយ​ក៏​លោក​បាន​ប្រឈម​នឹង​ការអំពាវនាវ​ឲ្យ​លាលែង​ពី​តំណែង​ដោយសារ​ការបរាជ័យ​ក្នុង​ការធានា​សុវត្ថិភាព​របស់​ពលរដ្ឋ និង អសកម្ម​ក្នុង​ការដឹកនាំ​ដូចជា​ករណី​ការចាប់​ពង្រត់​ក្មេងស្រី​សិស្សសាលា​ជាង​២០០​នាក់​ដោយ​ក្រុម​សកម្មប្រយុទ្ធ​បូកូ ហា​រ៉ា​ម​ជ​ដើម​៕
nigeria1 nigeria1a