បន្ទាយមានជ័យ៖ ស្ត្រីម្នាក់រងរបួសក្បាលហូរឈាមស្រោចខ្លួនដោយសារស្នាដៃបុរសម្នាក់វាយនិងដំបងឬស្សីបន្ទាប់ពីផ្ទុះជម្លោះពាក្យសម្តីដាក់គ្នាមួយប្រាវ។ហេតុការណ៌ខាងលើកើតឡើងកាលពីវេលាម៉ោងជាង8យប់ថ្ងៃទី12ខែឧសភាឆ្នាំ2016នៅភូមិជ្រៃឃុំបឹងបេងស្រុកម៉ាឡៃ។ស្ត្រីរងគ្រោះឈ្មោះលន់ចាន់នីអាយុ53ឆ្នាំស្នាក់នៅក្នុងភូមិកើតហេតុ។ជនរងគ្រោះរងរបួសក្បាលចំនួន2កន្លែងត្រូវជនបង្ករឈ្មោះឡាចរ៉ាអាយុ40ឆ្នាំស្នាក់នៅក្នុងភូមិកើតហេតុដូចគ្នាវាយនិងដំបងឬស្សីដោយសារជម្លោះពាក្យសំដីស្ត្រីរងគ្រោះស្រវឹងឡូឡារំខានគេឯង។យ៉ាងណាក៌ដោយជនបង្ករត្រូវបាននគរបាលប៉ុស្តិរដ្ឋបាលឃុំបឹងបេងសហការណ៌ជាមួយប្រជាការពារភូមិធ្វើការឃាត់ខ្លួនភ្លាមៗហើយ។នគរបាលរដ្ឋបាលប៉ុស្តិបឹងបេងប្រាប់តាមទូរស័ព្ទថាជម្លោះខាងលើកើតឡើងដោយសារដំបូងស្ត្រីរងគ្រោះមកពីធ្វើការផឹកស្រាស្រវឹងជេរកូនចៅនិងឡូឡាលុះជនបង្ករទៅហាមឃាត់សុំកុំឲ្យឡូឡាព្រោះរំខានការដេកពួនអ្នកស្រុកស្រាប់តែស្ត្រីរងគ្រោះប្រើពាក្យអសុរោះស្រែកថា(ទើសក្បាលអីហែង)ភ្លាមនោះជនដៃដល់ទ្រាំមិនបានក៌ទាញដំបងវាយបែកក្បាលតែម្តង។នគរបាលដដែលនេះបន្តថាស្ត្រីរងគ្រោះក្រោយកើតហេតុត្រូវបានសាច់ញាត់នាំទៅមណ្ឌលសុខភាពបឹងបេងដើម្បីឲ្យក្រុមគ្រូពេទ្យព្យាបាលឯជនបង្ករត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលស្រុកម៉ាឡៃដើម្បីចាត់ការបន្ត៕