អាជ្ញាធរអប្សរាចេញសេចក្ដីប្រកាស​ព័ត៌មានស្ដីពី​ស្ថានភាពដើមឈើ​ដែល​បាន​រលំ​ក្នុង​ឧទ្យាន​អង្គ​រនា​ល្ងាច​ថ្ងៃទី​១៣ខែឧសភាឆ្នាំ​២០១៦

0

សៀមរាប៖ នារសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣:៤៥នាទី មានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងនៅម្ដុំបរិវេណក្រុងអង្គរធំ មកប្រាសាទ អង្គរវត្ត។ ហេតុការណ៍នេះ បានបណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួនខ្លះបាក់មែក ខ្លះបាក់photo_2016-05-13_21-10-06ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទមួយចំនួនដូចខាងក្រោម៖១.នៅបរិវេណប្រាសាទព្រះវិហារ៧ល្វែង មានដើមយាងមួយដើមបាក់រលំសង្កត់លើតូបដូនជីស្នាក់នៅបណ្ដាលឲ្យខូច ខាតមួយចំនួន។២.នៅបរិវេណចំណតមុខភ្នំបាខែង បាក់មែកយាងធំៗចំនួន៤មែក តែពុំបង្កឲ្យមានខូចខាតអ្វីទេ។៣.លើភ្នំបាខែងជ្រុងខាងកើតឈាងខាងត្បូងប្រាសាទ រលំដើមកន្ទ្រៀកមួយដើម ទំហំមុខកាត់ប្រហែល០.៦០ម៉ែត្រ បណ្ដោយជាង១០ម៉ែត្ររលំលើគំនរថ្ម ចុងមែកបោកប៉ះចំបណ្ណាល័យប្រាសាទខ្លះៗតែពុំបណ្ដាលឲ្យខូចខាតទេ។៤.នៅមុខផ្សារយាងធំ ខ្យល់បោកខ្លាំងចំតូបអ្នកលក់បណ្ដាលឲ្យរលំ និងប៉ើងដំបូលតូបអស់មួយចំនួន។ និងបាក់មែកយាងមួយមែកធំតែនៅទើដើមឈើនៅឡើយ។៥.មុខកសិណខាងលិចឈាងខាងជើងប្រាសាទអង្គរវត្ត បាក់ដើមសង្កែមួយដើមប្រវែងប្រហែល៧ម៉ែត្រ រលំកាត់ផ្លូវ។ ក្រោយភ្លៀង និងខ្យល់បានស្ងប់បន្តិចដើមឈើនោះ ត្រូវបានក្រុមអភិរក្សព្រៃរបស់អាជ្ញាធរជាតិអប្សរាកាប់សម្អាតយកចេញបានរួចរាល់ហើយ។៦.មាត់កសិណជ្រុងខាងលិចឈាងខាងជើងប្រាសាទអង្គរវត្ត បាក់ដើមយាងពីរដើម រលំសង្កត់លើថ្មកសិណតែពុំបណ្ដាលឲ្យមានការខូចខាតទេ។៧.ជ្រុងខាងត្បូងឈាងខាងលិចនៃខឿនប្រាសាទអង្គរវត្ត ដើមត្នោតមួយដើមបានបាក់មួយកំណាត់តែពុំបណ្ដាល ឲ្យមានការខូចខាតថ្មប្រាសាទទេ។៨.ទីតាំងជាប់កំពែងខាងកើតប្រាសាទអង្គរវត្ត រលំដើមក្រឡាញ់មួយដើម មុខកាត់ប្រហែល ០.៥០ម៉ែត្រ បណ្ដោយប្រហែល១២ម៉ែត្រ ពុំបណ្ដាលឲ្យខូចខាតថ្មប្រាសាទទេ។៩.កំពែងខាងជើងប្រាសាទអង្គរវត្ត ដើមស្នួលមួយដើមទំហំមុខកាត់ប្រហែល ១ម៉ែត្រ និងបណ្ដោយប្រហែល២០ម៉ែត្រ បានរលំគងលើកំពែងតែពុំបណ្ដាល ឲ្យមានការខូចខាតទេ។១០.តាមបណ្ដោយផ្លូវក្រួសក្រហមខាងកើតប្រាសាទអង្គរវត្ត បាក់ដើមយាងមួយដើម មុខកាត់ប្រហែល ០.៨០ម៉ែត្រ បណ្ដោយប្រហែល១៥ម៉ែត្រ សង្កត់ចំស្នាក់ការនគរបាលការពារបេតិកភណ្ឌបណ្ដាលឲ្យខូចខាតមួយចំនួន។១១.បរិវេណខាងជើងអង្គភាពនគរបាលការពារបេតិកភណ្ឌមុខប្រាសាទអង្គរវត្ត រលំផ្ទាំងព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ត្រង់ម្ដុំបរិវេណចំណតបណ្ដោះ អាសន្ន។១២.នៅក្នុងបរិវេណព្រៃក្រៅពីទីតាំងប្រាសាទក៏មានដើមឈើមួយចំនួនបានបាក់ដែរតែយើងកំពុងសរុបទិន្នន័យជាងបន្តបន្ទាប់ទៀត។ក្រោយហេតុការណ៍ភ្លៀង និងខ្យល់បានស្ងប់បន្តិច ភ្នាក់ងារអភិរក្សព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាក៏បានធ្វើអន្តរាគមន៍ជាបន្ទាន់ កាប់លះយកចេញនូវដើមឈើដែលរលំកាត់ផ្លូវដើម្បីសម្រួលចរាចរណ៍ជាបន្ទាន់ និងដើមឈើដែលរលំសង្កត់ប្រាសាទមួយចំនួនទៀត យើងក៏បានកាប់លះមែកដើម្បីសម្រាលទម្ងន់កុំឲ្យប៉ះពាល់ប្រាង្គប្រាសាទដែរ។ សូមបញ្ជាក់ថា ហេតុការណ៍នេះ ពុំបណ្ដាល ឲ្យមានការខូចខាតដល់ប្រាង្គប្រាសាទទេ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងបំពេញការងារយ៉ាងសកម្ម និងបន្តទៅថ្ងៃស្អែកទៀត៕photo_2016-05-13_21-09-36 photo_2016-05-13_21-09-27 photo_2016-05-13_21-09-57 photo_2016-05-13_21-09-22 photo_2016-05-13_21-09-25 photo_2016-05-13_21-09-11 photo_2016-05-13_21-09-14 photo_2016-05-13_21-09-17 photo_2016-05-13_21-09-19 photo_2016-05-13_21-09-30 photo_2016-05-13_21-09-09 វេហាស៍