ខេត្តកែប៖ រសៀលថ្ងៃទី១៣ខែឧសភា ឆ្នា២០១៦ បានរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យលទ្ធផលការអនុវត្តន៍ច្បាប់ចរាចរផ្លូវគោក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្ត និងការចូលរួមពីលោកស្នងការរង ទទួលផែនសេនាធិការ ផែនសណ្តាប់ធ្នាប់ ភស្តុភានិងហិរញ្ញវត្ថុ,ប្រធានការិយាល័យចរាចរផ្លូវគោក,ប្រធានផែនការិយាល័យគណនេយ្យ និងមន្ត្រីអនុវត្តន៍ច្បាប់ ចំនួនទាំង៣ក្រុមមានចំនួន៣៧នាក់។តាមរបាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរ រយះពេល៤ខែ ពីថ្ងៃ១០.១.២០១៦ ដល់ថ្ងៃ១០.៥.២០១៦ មានចនួន៣៤លើក បណ្តាលឲ្យស្លាប់៤នាក់ របួសធ្ងន់៣៦នាក់ របួសស្រាល១៦នាក់។តាមការត្រួតពិនិត្យចំនួនគ្រោះថ្នាក់ខាងលើ បានថយចុះបើប្រៀបធៀបរយះពេលមុនចុះរឹតបន្តឹងការអនុវត្តន៍ច្បាប់។
ចំពោះការផាកពិន័យបាន២៨២១ករណី(ឡាន៦១១ករណី,ម៉ូតូ២២១០ករណី)បានប្រាក់៥៣,០៨៥,០០រៀល(បង់ទាំងអស់ហើយ)។ក្រៅពីនោះយើងបានអប់រំអ្នកបើកបរបាន២៧៨១នាក់(ឡាន៤៦៩នាក់,ម៉ូតូ២៣២១នាក់)ផងដែរ។
លោកឧត្តមសេនីយ៍ត្រី អ៊ីងង សំអុល ស្នងការនគរបាលខេត្ត បានណែនាំ មន្ត្រីអនុវត្តន៍ច្បាប់ឲ្យបន្តបំពេញការងារតាមតួនាទីរបស់ខ្លួន ត្រូវមានសិលធម៌ អាកប្បកិរិយាល្អត្រឹមត្រូវសមស្របជានគរបាលជាតិ ត្រូវផាកពិន័យនិងចេញបង្កាន់ដៃពិន័យច្បាស់លាស់និងត្រូវបង់ប្រាក់ចូលធនាគារតាមការកំណត់។ទន្ទឹមនោះលោកស្នងការក៏បានណែនាំឲ្យអង្គភាពជំនាញអនុវត្តន៍តាមសេចក្តីណែនាំលេខ០០៩សណន ចុះថ្ងៃ៣ខែឧសភាឆ្នាំ២០១៦ឲ្យបានត្រឹមត្រូវផងដែរ៕ អ៊ួង វឹង