ហូប៊េ៖ បុរសម្នាក់បានចាក់សិស្សចំនួនប្រាំបីនាក់កាលពីថ្ងៃអង្គារនៅក្នុងសាលាបឋមមួយនៅក្នុងទីក្រុង Macheng ក្នុងខេត្ត Hubei ភាគកណ្តាលរបស់ប្រទេសចិន។ នេះបើតាមវេបសាយចិនឆាយណាដេលី ផ្សាយកាលពីថ្ងៃពុធ។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា អ្នករងរបួសត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដោយមិនមានអ្នកស្លាប់ត្រូវបានរាយការណ៍នៅឡើយទេ។
ទោះបីជាយ៉ាងណា គេសង្កេតឃើញថា មានសិស្សម្នាក់បានរងរបួសធ្ងន់ធ្ងរខណៈពេល៧នាក់ផ្សេងទៀតបានរងរបួសស្រាល។ សាក្សីនិយាយថា បុរសនោះបានប្រញាប់ចូលទៅក្នុងសាលាបឋម Wulidunហើយយកកាំបិតពីផ្ទះបាយមួយនៅថ្ងៃត្រង់និងបានចាប់ផ្តើមវាយប្រហារសិស្សនេះបើយោងតាមអាជ្ញាធរក្រុង Macheng ។
ប៉ូលិសបានទទួលការហៅជាបន្ទាន់នៅម៉ោង 12:28 រសៀលនិងចាប់បានជនសង្ស័យជា បុរសអាយុ 35 ឆ្នាំម្នាក់នៅកន្លែងកើតហេតុ។ ការស៊ើបអង្កេតបន្ថែមទៀតគឺស្ថិតនៅក្រោមដំណើរការនៅឡើយ៕