កំពង់ស្ពឺ ៖ ការដ្ឋានជីកយកអាចជ៍ដី និងកាយខ្សាច់មួយកន្លែង ម្នាក់ ត្រូវបានសង្ស័យថា គ្មានច្បាប់អនុញ្ញាតពីក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល តែបានរកស៊ីកាយខ្សាច់ជាធម្មតា។ទីតាំងលួចលាក់កាយដីនិងខ្សាច់បាននោះគឺនៅជាប់ព្រុំប្រទល់ខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺមកដល់ពេល នេះជំនាញមិន ទាន់បានចូលត្រួតពិនិត្យឡើយ។ នៅក្នុងរឿងនេះក៏មានការការឃុបឃិតគ្នាចាប់តាំង ថ្នាក់ ក្រោមជួយបិទបាំង ទើបធ្វើអាជីវកម្មកាយខ្សាច់ក្នុងរបងផ្ទះបានយ៉ាងរលូន ។ ទីតាំងការដ្ឋានដី និងខ្សាច់ដែលសង្ស័យ គ្មានច្បាប់ត្រឹមត្រូវនោះ ជាកម្មសិទ្ធក្នុងផ្ទះរបស់លោកភឿង ប៊ន ស្ថិតនៅពីក្រោយផ្ទះរបស់គាត់ ផ្ទាល់ក្នុងភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាប់ព្រំប្រទល់ ភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដោយសារតែទីតាំងជាប់ព្រុំប្រទល់នេះហើយទើបម្ចាស់ការដ្ឋានបានកាយដីនិងខ្សាច់ចលត័ម្តងថាក្នុងខេត្តកណ្តាលម្តងថាក្នុងខេត្តកំពង់ស្ពឺ។ អាជ្ញាធរ និងប្រជពលរដ្ឋក្នុង ភូមិកំណប់ ឃុំរលាំងគ្រើល ដែលពួកគាត់រស់នៅក្បែរការដ្ឋានរណ្តៅដីខ្សាច់ របស់លោកភឿង ប៊ន បាននិយាយថា ថៅកែឡានដឹកដី ការដ្ឋានរណ្តៅជីកយកអាចជ៍ដីនិងខ្សាច់នោះរស់នៅមិនចុះសម្រុងជាមួយអ្នកភូមិ និងអាជ្ញាធរប៉ុន្មានទេ ព្រោះអាងអំណាច និងមានអ្នកធំចាំកាងពីក្រោយខ្នងទៀតផងទើបហ៊ានលួចលាក់រកស៊ីខុសច្បាប់បានបែបនេះ។
ការដ្ឋានដីនៅខាងក្រោយផ្ទះរបស់គាត់គ្មានឃើញមាន មន្ត្រីជំនាញណាហានចុះត្រួតពិនិត្យឡើយជាពិសេសមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តទាំង២ខាងលើ។ មន្ត្រីក្រុមប្រឹក្សាឃុំរលាំងគ្រើល បានប្រាប់ថា រឿងរណ្តៅកាយយកអាចជ៍ដី និងខ្សាច់នៅភូមិអង្គមេត្រី របស់លោកភឿង ប៊ននោះគាត់មិនថាមានច្បាប់ឬក៍អត់ទេទាល់តែសួរនៅអាជ្ញាធរស្រុក និងខាងមន្ត្រីជំនាញឧស្សាហកម្មរ៉ែ និងថាមពលទើបដឹងច្បាស់ ។
ប្រភពបន្តថា ចំពោះលោកប៊នម្នាក់នេះ មិនគោរពអាជ្ញាធរឃុំទេ ព្រោះអាងខ្លួនស្គាល់ ឮមួយអ្នកធំៗច្រើន មិនតែប៉ុណ្ណោះអាចមានភាគហ៊ុន រកស៊ីដី និងខ្សាច់ជាមួយគ្នាជួយកាងផងដែរ ។ ប្រភពពីអ្នករកស៊ីដឹកអាចជ៍ដីលក់បានបង្ហើបថា តាមពិតរណ្តៅកាយយកអាចជ៍ដីរបស់លោកប៊ននោះធ្លាប់មានច្បាប់ពី ក្រសួងឧស្សាហកម្មដែរ ប៉ុន្តែទំហំផ្ទៃដីមាណ២ហិចតាប៉ុណ្ណោះហើយបានកាយយកអាចជ៍ដីទៅលក់ហួសការអនុញ្ញាត គឺគេឃុបឃិតគ្នាលួចធ្វើអាជីកម្មត្រឹមអាជ្ញាធរថ្នាក់ក្រោមជួយបិតបាំង ។
ប្រភពបន្តថា ទីតាំងការដ្ឋានរបស់អតីតមន្ត្រីយោធាអាងស្បែកនោះ ធ្វើអាជីវកម្មជាច្រើនឆ្នាំនក្លងមកហើយពុំដែលឃើញខាង មន្ត្រីជំនាញឧស្សាហកម្មចុះធ្វើត្រួតពិនិត្យច្បាប់ទេ ដោយម្នាក់ៗឆ្លើយដោះសារយកតែរួចខ្លួនរៀងខ្លួន ព្រោះអាជ្ញាធរខាង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឆ្លើយទម្លាក់កំហុសទៅ ខាងអាជ្ញាធរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឆ្លើយទម្លាក់កំហុស ឱ្យអាជ្ញាធរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពបានបញ្ជាក់ថា ការដ្ឋានកាយយកអាចជ៍ដីនោះ វាស្ថិតត្រង់ព្រំប្រទល់ក្នុងភូមិអង្គមេត្រី ភូមិកំណប់ ឃុំរលាំងគ្រើល ជាប់ជាមួយភូមិព្រៃពុទ្ទ្រា ភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ហើយសកម្មភាពជីកយកអាចជ៍ដីវាបានប៉ះពាល់ភូមិ-ឃុំខាងលើនេះ មិនតែប៉ុណ្ណោះដីរំលិចរបស់រដ្ឋដែលសំរាប់ខណ្ឌចែកព្រំប្រទល់រវាងស្រុកសំរោងទង និងស្រុកកណ្តាលស្ទឹង
ត្រូវបានលោក ប៊នកាយរំលោភគ្មានសល់ជាពិសេសលួចធ្វើអាជីកម្មខ្សាច់ដោយគ្មានអាជ្ញាប័ណ្ណថែមទៀតផងពាក់ព័ន្ធករណីធ្វើអាជីវកម្មកាយយកអាចជ៍ដីលក់ហួសកំណត់ច្បាប់ និងលួចលាក់ធ្វើអាជីកម្មការដ្ឋានខ្សាច់ ក្នុងដីឡូយ៍ក្រោយផ្ទះនោះ លោកភឿង ប៊ន មិនអាចទាក់ទងសុំការបំភ្លឺបានឡើយ ។ លោកចក់ គង់ ប្រធានមន្ទីរឧស្សាហកម្ម ខេតុ្តកណ្តាល ប្រាប់ថាជាប់រវុលនៅក្បែរមេ មិនអាចនិយាយបានទេ ។ ចំណែកលោកប៊ិញ ជីវតុង ប្រធានមន្ទីរឧស្សាហកម្មខេត្តកំពង់ស្ពឺ មិនទទួលទូរស័ព្ឌឡើង ៕