ខេត្តកំពត៖ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់សាលាធម្មសភា និងសមិទ្ធិផលនានា នៅក្នុងវត្តពោធិ៍ ស្ថិតនៅក្នុងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។បំពាក់មេដាយជូនសប្បុរសជន២១នាក់ ជួយថវិកាចាក់សាបក្រោមសាលាឆាន់ ១២លានរៀល ជួយសាលាវិទ្យាល័យ ត្រសេកកោង ១០លានរៀលសម្រាប់សាងសង់បង្គន់អនាម័យ កុំព្យូទ័រ ១០គ្រឿង សៀវភៅភាសាអង់គ្លេស និងថៃ 300ក្បាល ឧបត្ថម្ភសិស្សកាយរិទ្ធិ និងកាកបាទក្រហម ១៥០នាក់ យាយជីតាជី១០០នាក់ ក្នុង១នាក់១ ម៉ឺនរៀលក្រណាត់សមួយដុំ ឧបត្ថម្ភសាលាស្រុកទឹកឈូ ១លានរៀល ឧបត្ថម្ភកំលាំងការពារ ៩៥នាក់ក្នុង1១នាក់ ២ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ១១២នាក់ក្នុង ១នាក់២ម៉ឺនរៀលផងដែរ ៕