កំពង់ធំ; នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្ដកំពង់ធំបានរៀបចំពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងគម្រប់ព្រះជន្ម៦៣ឈាងចូល៦៤ព្រះវស្សាក្រោម
អធិតីភាពឧត្តម អ៊ុត សំអន អភិបាលនៃគណះអភិបាលខេត្តកំពង់ធំព្រមទាំងមន្ដ្រីរាជការមកពីបណ្ដារមន្ទីរជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ន ចូលរួមជាង២៥០នាក់។
ឯកឧត្ដម អ៊ុត សំអន បានជូនពរដោយមានអត្ថន័យថាទូលបំង្គុំជួសមុខឲ្យព្រះសង្ឃ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជានារាស្ក្រទូទាំងខេត្ដកំពង់ធំ សូមសម្ដែងនូវមនោសញ្ចេតនា អបអរសាទរ សប្បាយរីករាយ និងកតញ្ញូតាធម៍ចំពោះព្រះមហាករុណាទីគុណដ៏ធំធេងរបស់ ព្រះករុណាជាម្ចាស់ជីវិតលើត្បូងនូវព្រះរាជបេសកកម្ម ដ៏ឧត្ដុងឧត្ដម ចំពោះព្រះមហាក្សត្រ
ប្រកបដោយទសពិធម៍ ព្រះអង្គទ្រង់ព្រះតម្រះ ប្រកបដោយព្រះបញ្ញាញាណវាងវៃ ផ្ដល់នូវការគាំទ្រដ៏ស្មោះចំពោះគោលនយោបាយយុទ្ធសាស្ត្រតុកោណដ៏ត្រឹមត្រូវរបស់រាជរដ្ឋភិបាលកម្ពុជា។ ក្នុងទិវាដ៏ប្រសើរនេះទូលព្រះបង្គំយើងខ្ញុំទាំងអស់ក្នុងខេត្ដកំពង់ធំសូមថ្វាយព្រះពរ សព្វសាធុការសូមទេវតា តាមថែរក្សាព្រះមហាសេ្វតឆ័ត្រ ព្រះបរមនាថ នរោត្ដម សីហមនី ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីព្រមទាំង វត្ថុស័ក្តិសិទ្ធក្នុងលោកតាមជួយថៃរក្សាសូមព្រះអង្គទ្រងប្រមានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងសូមមានព្រះជន្ទាយុយឺនយូរជាងរយព្រះវស្សាដើម្បីបានគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានរាស្ត្រខ្មែរយូរអង្វែងរៀងទៅ៕ប៊ុន រិទ្ធី







































