ឯ​ឧ​ត្ត​ម អ៊ុត សំអន អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​កំពង់ធំ​នាំយក​អំណោយ​កាកបាទក្រហម​ចែកជូន​ប្រជា​ពល​រដ្ន​ដែល​ជួប​ប្រ​ទៈ​និង​ខ្យល់​កន្ដ្រាក់​រលំ​ផ្ទះ​

0

កំពង់ធំ=ព្រឹកថ្ងៃទី13ខែសភាឆ្នាំ2016ឯឧត្តម អ៊ុត សំអន អភិបាលនៃគណះអភិបាលខេត្តកំពង់ធំនិងជាប្រធានគណះកម្មការកាកបាទក្រហមខេត្តបានព្រមទាំងលោកជំទាវបានដឹកនាំក្រុមការងារ1ក្រុមនាំយកអំណោយកាកបាទក្រហមចែកជូនប្រជាពលរដ្នដែលជួបប្រទៈនិងImage23ខ្យល់កន្ដ្រាក់រលំផ្ទៈ របើកដំបូលចំនួន៣៤គ្រួសារនៅក្នុងស្រុកសណ្ដានចំនួន3ឃុំ ដោយមានការចូលរួមអភិបាលស្រុក មេភូមិ មេឃុំ និងកងកំលាំងសមត្ថកិច្ចទាំង៣នៅក្នុងមូលដ្ឋាន។
ផ្ទះប្រជាពលរដ្នដែលទទួលការរងនិងខ្យល់កន្ដ្រាក់រលំផ្ទះរបើងដំបូល កាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០១៦ ចំនួន៣៤គ្រួសារ ក្នុង៣ឃុំលើ៩ភូមិ ក្នុងនោះមានឃុំក្លែង ២២គ្រួសារ ឃុំសណ្ដាន៣គ្រួសារ ឃុំឈើទាល៦គ្រួសារ ឃុំមានជ័យ៣គ្រួសារ ត្រូវបានទទួលអំណោយកាកបាទក្រហម ឯឧត្តម អភិបាលខេត្ត ព្រមទាំងក្រុមការងារនៅព្រឹកថ្ងៃទី១៣ខែឧសភា ឆ្នាំ ២០១៦ ដោយក្នុង១គ្រួសារទទួលបាន អង្ក ២៥គីឡូក្រាម តង១ កន្ទេល១ មុង១ ភួយ១ ក្រម៉ា១ សារ៉ុង១ និងឆ្នាំង១ ព្រមទាំងថែមថវិកា៣០ម៉ឺនរៀលដល់គ្រួសារអ្នកស្លាប់ដោយរន្ទះបាញម្នាក់។Image26
ឯឧត្តម អ៊ុត សំអនបានមានប្រសាសន៍សំណេះសំណាលនិងផ្ដាំផ្ញើរអោយពលរដ្នទាំងអស់មានការការប្រុងប្រយ័ត្នក្នុងរដូវវស្សានេះអោយបានខ្ចាប់ខ្ចួនបំផុតព្រោះថាឆ្នាំនេះមានខ្យល់ព្យុះ ខ្យល់កន្ដ្រាក់ ភ្លៀងផ្គរ រន្ទះបាញ់ជាច្រើន ទៀតដូច្នេះត្រូវមានវិធានទប់ស្កាត់ការពារ កុំអោយផ្ទះរលំឬរបើកដំបូលអោយបាន ដើម្បីកាត់បន្ថយការខាត់បង់ទ្រព្យសម្បត្តិរាងៗខ្លួន ចំណែកកូនចៅ និងចាស់ជរាត្រូវរកកន្លែង មានសុវត្ថភាពជូនពួកគាត់ ពេលភ្លៀងផ្គរត្រូវរកកន្លែងមានសវត្ថភាពជៀសផុតពីរន្ទះនិងកុំជ្រកក្រោមដើមឈើ ព្រោះបាតុភូតធម្មជាតិកើតមានគ្រប់ជំនាន់រួចមកហើយពុំអាចមាននរណាម្នាក់បញ្ឈប់បានឡើយ ដូច្នេះត្រូវចេះរកកន្លែង មានសុត្ថិភាពដើម្បីការពារអាយុជីវិតអោយបានគ្រប់គ្នា៕ប៊ុន រិទ្ធីImage30Image27Image3113226893_1598211220469467_5591936584314171849_n13221744_1598211407136115_2066217983467131962_n13226893_1598211280469461_5524364725386827802_n