ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ពួក​ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហម​ខេត្តសៀមរាប​

0

សៀមរាប៖ ប្រជាពលរដ្ឋក្នុងស្រុកពួកប្រមាណជិត៦០០គ្រួសារ ដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី១៣ ខែឧសភា បានទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមខត្តសៀមរាប។IMG_0400អំណោយដែលផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះនេះ ត្រូវបានយកទៅចែកជូនដោយឯកឧត្តមឃឹម ប៊ុនសុង ប្រធានសាខាកាកបាទក្រហមខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែឧសភានេះ។លោកអ៊ុន សំអន នាយកសាខាកាកបាតក្រហមខេត្តសៀមរាប បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន៥៧៤គ្រួសារ មកពី០៧ឃុំក្នុងស្រុកពួក បានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់។ លោកបន្តថា ក្នុងចំណោមជនរងគ្រោះទាំងនោះ មានប្រជាពលរដ្ឋចំនួន៧២គ្រួសារស្មើនឹង៧២គ្រួសារ ទទួលរងគ្រោះដោយរលំផ្ទះទាំងស្រុង។
លោកបន្តថា នៅក្នុងគ្រោះធម្មជាតិនេះ មនុស្សចំនួនប្រាំមួយនាក់ បានទទួលរងរបួស។
គួរបញ្ជាក់ថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋនៅពេលនេះ សម្រាប់អ្នកដែលរលំផ្ទះទទួលបានសង្ក័សីចំនួន១០សន្លឹក អង្ករ២៥គីឡូក្រាម ថវិកាចំនួនដប់ម៉ឺនរៀល ។ ចំែណកអ្នកដែលផ្ទះរងគ្រោះរបើកដំបូលទទួលបានសម្ភារៈដូចគ្នា តែថវិកាទទួលបានចំនួនតែបីម៉ឺនរៀល។
ឯកឧត្តមឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានសាខាកាកបាទក្រហមខេត្តសៀមរាប បានសម្តែងនូវការសោកស្តាយបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារគ្រោះធម្មជាតិ។ ឯកឧត្តមបន្តថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ វាតិចតួចក៏ពិតមែនតែវាបានជួយសម្រាលទុក្ខលំបាកបងប្អូនបានខ្លះដែរ៕IMG_0396 IMG_0402 IMG_0401 IMG_0404 IMG_0410 វេហាស៍