ស្នងការ​នគរបាល​ខេត្ត​កែប​បានរៀបចំ​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​ការអនុវត្តន៍​ច្បាប់​ចរាចរ​ណ៍ផ្លូវគោក

0

ខេត្តកែប៖នៅរសៀលថ្ងៃទី១៥ឧសភា២០១៦ ស្នងការនគរបាលខេត្ដកែបបានរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យលទ្ធផលការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដែលរៀបចំដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្តនិងមានការចូលរួមពីលោកស្នងការរង ទទួលផែនសេនាធិការ ផែនសណ្តាប់ធ្នាប់ ,ភស្តុភានិងហិរញ្ញវត្ថុ,ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក,ប្រធានផែនការិយាល័យគណនេយ្យ និងមន្ត្រីអនុវត្តច្បាប់ ចំនួនទាំង៣ក្រុមមានចំនួន៣៧នាក់។តាមរបាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរ រយះពេល៤ខែ ដែលចាប់ពីថ្ងៃ១០.១.២០១៦ ដល់ថ្ងៃ១០.៥.២០១៦ មានចនួន៣៤លើក បណ្តាលឲ្យស្លាប់៤នាក់ របួសធ្ងន់៣៦នាក់ របួសស្រាល១៦នាក់។តាមការត្រួតពិនិត្យចំនួនគ្រោះថ្នាក់ខាងលើ បានថយចុះបើប្រៀបធៀបរយះពេលមុនចុះរឹតបន្តឹងការអនុវត្តន៍ច្បាប់។ចំពោះការផាកពិន័យបាន២៨២១ករណី(ឡាន៦១១ករណី,ម៉ូតូ២២១០ករណី)បានប្រាក់៥៣,០៨៥,០០រៀល(បង់ទាំងអស់ហើយ)។photo_2016-06-15_07-54-34
ក្រៅពីនោះយើងបានអប់រំអ្នកបើកបរបាន២៧៨១នាក់(ឡាន៤៦៩នាក់,ម៉ូតូ២៣២១នាក់)ផងដែរ។លោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្ត បានណែនាំ មន្ត្រីអនុវត្តន៍ច្បាប់ឲ្យបន្តរបំពេញការងារតាមតួនាទីរបស់ខ្លួន ត្រូវមានសិលធម៌ អាកប្បកិរិយាល្អត្រឹមត្រូវសមស្របជានគរបាលជាតិ ត្រូវផាកពិន័យនិងចេញបង្កាន់ដៃពិន័យច្បាស់លាស់និងត្រូវបង់ប្រាក់ចូលធនាគារតាមការកំណត់។ទន្ទឹមនោះលោកស្នងការក៏បានណែនាំឲ្យអង្គភាពជំនាញអនុវត្តន៍តាមសេចក្តីណែនាំលេខ០០៩សណន ចុះថ្ងៃ៣ខែឧសភាឆ្នាំ២០១៦ឲ្យបានត្រឹមត្រូវផងដែរ៕អ៊ួង វឹង