​របួសធ្ងន់​ស្រាល​១៨​នាក់​ករណី​រថយន្ត​ទូ​រី​សដឹក​អ្នកដំណើរ​ផ្ទុះ​កង់​ក្រោយ​ក្រឡាប់​ផ្ងា​ជើង​

0

 

ខេត្តកោះកុងៈ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យមនុស្ស១៨នាក់ក្នុងរថយន្តមានរបួសធ្ងន់ស្រាល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ខណះនេះកំពុងស្ថិតក្រោមការជួយសង្គ្រោះពីក្រុមលោកគ្រូពេទ្យនៅស្រុកបូទុមសាគរ។
សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់នេះគឺបង្កឡើងដោយខ្លួនឯងដោយសារអ្នកបើកបរមានការធ្វេសប្រហែសក្នុងបើកបរមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកបរទើបធ្វើឲ្យរថយន្តផ្ទុះកង់ផ្នែកខាងក្រោយរេចង្កូតធ្លាក់ពីលើដងផ្លូវបាស់ជើងឡើងលើបណ្តាលឲ្យអ្នកជិះរងរបួសធ្ងន់ស្រាល១៨នាក់។
សមត្ថកិច្ចបានបន្តថាៈ រថយន្តទូរឺសខាងលើនេះគឺចេញដំណើរពីខេត្តកោះកុង ឆ្ពោះទៅខេត្តកំពត ស្រាប់ជួបឧប្បត្តិហេតុបែបនេះ ឋិតនៅ ចំណុចភូមិប្រលានឃំុកណ្តោល ស្រុកបូទុមសាគរខេត្តកោះកុង ហើយចំពោះអ្នករងរបួសសមត្ថកិច្ចបានដឹកមកមន្ទីរពេទ្យស្រុកបូទុមសាគរដើម្បីធ្វើរការព្យាបាល ។ ចំណែកអ្នករងរបួសស្រាលៗខ្លះបានបន្តដំណើរទៅទៀតរៀងៗខ្លួន។photo_2016-06-15_07-54-41 photo_2016-06-15_07-54-45 photo_2016-06-15_07-55-29 photo_2016-06-15_07-54-38 photo_2016-06-15_07-54-36
សមត្ថកិច្ចអះអាងថាៈ នេះជាសំណាងផងដែរ ខណៈរថយន្តបើកមិនសូវមានល្បឿនលឿន កុំអីបណ្តាលអោយអ្នកដំណើររងគ្រោះធ្ងន់ធ្ងរ នឹងសូមសំណូមពរដល់អ្នកបើកបរ មេត្តាពិនិត្យមើលលក្ខណះបច្ចេកទេសយានយន្តអោយគ្រប់ជ្រោយមុនចេញដំណើរ៕ ដោយ អ៊ួង វឹង