​រថយន្ត​នីសា​ន់​ដឹក​ស្វាយ​លើស​ទំងន់ បាន​ដាច់​កង់​ក្រោយ​អូស​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី បណ្ដាល​ឲ្យ​រង​ខូចខាត​ជាង​១០​ម៉ែត្រ​

0

ភ្នំពេញ: រថយន្តដឹកស្វាយម៉ាកនីសាន់មួយគ្រឿងបានផ្ទុកលើសទំងន់ ខណៈឆ្លងកាត់រង្វង់មូលជ្រោសចង្វារហើយឡើងលើស្ពានបានបន្តិច ក៏បានដាច់កង់ក្រោយផ្នែកខាងឆ្វេងបណ្តាលអូសនិងថ្នល់ដាច់កៅស៊ូ រងការខូចខាតជាង១០ម៉ែត្រ។ហេតុការណ៍នេះបានកើតឡើងកសលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី ១៣ ឧសភា ២០១៦ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ត្រើយខាងកើត ស្ថិតសង្កាត់ជ្រោងចង្វារ ខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថាមុនពេលកើតហេតុ គេ ឃើញរថយន្តនីសាន់មួយបាំងកន្លះពាក់ស្លាកលេខ ច-7944 ភព2 ដឹកស្វាយយ៉ាងពេញសឹងហើបកង់ បានបើកតាមបណ្តោយផ្លូវជាតិ៦A ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចរង្វង់មូលជ្រោយចង្វារត្រើយខាងកើត ហើយបានបើកឡើងមកលើស្ពានបានបន្តិច ស្រាប់តែកង់ខាងក្រោយឆ្វេង ដាច់ខ្ចៅទាំងអស់ និងខ្ទាតចេញមកក្រៅ ធ្វើរថយន្តស្រុតដល់ថ្នល់អូសដាច់សាច់កៅស៊ូរស្ពានជ្រោយចង្វារថ្មី ខូតខាតជាង១០ម៉ែត្រ រួចរថយន្តបង្កទៅមុខលែងរួច ។photo_2016-06-15_07-55-57 photo_2016-06-15_07-55-51 photo_2016-06-15_07-55-47
បើតាមប្រភពពីអ្នកបើកបររថយន្តខាងលើបានអោយដឹងថា ស្វាយនៅលើរថយន្តជាង២តោនកន្លះ ដែលដឹកមកពីម្តុំព្រែកពោធិ ខេត្តកំពង់ចាម មកដាក់នៅផ្សារនាគមាស។
ក្រោយពេលកើតហេតុ មានរថយន្តមួយគ្រឿងទៀតមកដឹកសាងយកស្វាយទាំងអស់ទៅបន្ត ចំណែករថយន្តបង្ករត្រូវបានប៉ូលីសចរាចរណ៍ក្រុងមកការវាស់វេងស្ទួចយកទៅរក្សាទុកនៅការិយាល័យយចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕ ដោយៈជីម ភារ៉ា