ភ្នំពេញៈ ក្រុមក្មេងស្ទាវមួយក្រុមមានគ្នាប្រម៉ាណ៥ទៅ៦ម៉ូតូ ប្រដាប់ដោយខ្យែក្រវ៉ាត់និងដុំថ្មរជិះម៉ូតូដេញវាយនិងគប់គ្នាតាមដងផ្លូវសារធារណះបណ្ដាលអោយត្រូវបុរស់អ្នករត់រឺម៉កម៉ូតូកង់បីម្នាក់រងរបួសធ្ងន់ដែលកំពុងឈរនិយាយគ្នាលេងនៅខាងមុខមន្ទីពេទ្យរុស្សី ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ទំនប់ទឹកឃាត់ខ្លួនបានពីរនាក់ ចំណែកបក្ខពួកផ្សេងទៀតគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ នៅចណុចខាងមុខមន្ទីរពេទ្យរុស្សីនិងដេញឃាត់ខ្លួនជនបង្កបាននៅចំណុចផ្លូវលេខ១៦៧កែងនិងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់ ទំនប់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះទី១ ផន ផាន់ណា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២ឈ្មោះ រស់ សម្បិត្តិ មុខរបរជាជាងចាក់សាក់ ស្នាក់នៅក្នុងសង្កាត់ បឹងត្របែក។ ដោយជិះម៉ូតូម៉ាក ស៊ុយស៊ូគីវ៉ា ពណ៍ក្រហម ពាក់ស្លាកលេខ ប.មានជ័យ 1H 8514 ដោយមានកាន់ខ្សែក្រវ៉ាត់ពីរនិងថ្មរសំរាប់ធ្វើសកម្មភាព។ ចំណែកជនរងគ្រោះមានឈ្មោះ មាស មាន អាយុ៣០ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរជាអ្នករត់រឺម៉កកង់បី។
បើតាមការរាបរាប់ពីអ្នកដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគឺគេឃើញក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៥ទៅ៦ម៉ូតូជិះដេញវាយគ្នាតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើងដោយមានកាន់ទាំងខ្សែក្រវ៉ាត់និងដុំថ្មរ ហើយពេលមកដល់ខាងមុខមន្ទីរពេទ្យរុស្សីក្រុមក្មេងស្ទាវមួយក្រុមបានគប់ដុំថ្មរទៅលើក្មេងស្ទាវមួយក្រុមទៀតតែមិនត្រូវហើយដុំថ្មរបានខ្ទាតទៅប៉ះបុរសជាអ្នករត់រឺម៉កកង់បីដែលកំពុងឈរនិយាយគ្នាលេងបណ្ដាលអោយរងរបួសធ្ងន់។ ប្រភពបានបន្តថាក្រោយពីគប់រួចក្រុមក្មេងស្ទាវទាំងនោះបានជិះម៉ូតូព្យាយាមរត់គេចរហូតមកដល់ផ្លូវលេខ១៦៧កែងនិងផ្លូវលេខ៤៣២ទើបសមត្ថកិច្ចតាមឃាត់បានពីរនាក់ចំណែកបក្ខពួកផ្សេងទៀតរត់គេចខ្លួនបាត់អស់។ បើតាមការរាបរាប់ពីជនបង្កទាំងពីរនាក់បានអោយដឹងថាពួកគេទើបតែចេញពីក្លឹបហើយត្រូវភាគីមួយក្រុមទៀតដេញវាយពួកគេទេ។ ក្រោយមកសមត្ថកិច្ចបាននាំជនបង្កទាំងពីរនាក់យកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ចំណែកជនរងគ្រោះត្រូវបានមិត្តភ័ក្រដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរួចទើបដាក់ពាក្យបណ្ដឹងនៅពេលក្រោយ៕ដោយៈជីម ភារ៉ា