ឯកឧត្តម​ប​ណ្ឌឹ​ត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​សម្ភោ​ធ​សមិទ្ធិផល​នានា​និង​បញ្ចុះ​ខ័​ណ្ឌ​សីមា​ព្រះវិហារ​ថ្មី​

0

 

តាកែវ ÷ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុនរ៉ាន្នី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទៅចូលរួមពិធីសម្ពោធសមិទ្ធិផលនានានិងបញ្ចុះខ័ណ្ឌសីមាព្រះវិហារ នៅវត្តកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងឱកាសនោះដែរគណៈអធិបតីបានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុនរ៉ាន្នី ហ៊ុនសែន ដែលលោកទាំងពីរតែងតែគឹតគូរសុខទុក្ខពីប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ បន្ទាប់មកគណៈអធិបតីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជព្រះគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋនិងសប្បុរសជនទាំងអស់ពិសេសថ្នាក់ដឹកនាំខេត្តតាកែវ ដែលមានឯកឧត្តមឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្តដែលបានចូលរួមកសាងFB_IMG_1463138102172 (1) FB_IMG_1463138082686 FB_IMG_1463138094181
ព្រះវិហារថ្មីមួយដែលដំណើរការសាងសង់អស់រយៈពេលជាង៣ឆ្នាំ និងអស់ថវិកាចំនួន ៧២០, ២៤០,០០០រៀល ហើយព្រះវិហារថ្មីនេះមិនមែនកើតឡើងដោយចៃដន្យទេ គឺកើតឡើងដោយការមានសន្តានចិត្ត និងលទ្ធភាពរបស់ព្រះតេជព្រះគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ក្នុងការជួយឧបត្ថម្ភជាថវិកា នេះគឺបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាយើង មានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ដែលស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកម្មវិធីសម្ពោធនេះផងដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមចូលជាបច្ច័យចំនួន ១៥,០០០,០០០រៀល ទិសទាំង៨ក្នុង១ទិស ២០០,០០០រៀល ទិសឥទ្ធកិល ៣០០,០០០រៀល ឧបត្ថម្ភជូនតាជី យាយជី១០០នាក់ ក្នុងម្នាក់ទទួលបាន ក្រណាត់ស១ដុំ ថវិកា ៥,០០០រៀល លោកគ្រូ អ្នកគ្រូចំនួន ៦៨នាក់ ម្នាក់ទទួលបានថវិកា៣០,០០រៀល ប្អូនៗសិស្សានុសិស្សចំនួន ២៧០នាក់ ម្នាក់ៗទទួលបានសៀវសរសេរ និងប៊ិច ព្រមទាំងថវិកា ៣,០០០រៀល កងកម្លាំងប្រដាប់អាវុធស្រុកទាំង៣ប្រភេទ ក្នុង១ប្រភេទ ទទួលបានអង្ករ២តោន និងប្រជាការពាភូមិអង្ករ២តោន។