កំពង់ចាម៖ស្ត្រី3នាក់បានរងរបួសបន្តបន្ទាប់គ្នាដោយឆក់ចរន្តអគ្គីសនីនៅពេលដាក់ម៉ូទ័របូមទឹកបង្ករអោយមានភាពភ្ញាក់ផ្អើលនៅវេលាម៉ោង16និង45នាទីថ្ងៃទី13ឧសភា2016នៅភូមិតាម៉ូតឃុំគរស្រុកព្រៃឈរខេត្តកំពង់ចាម។ ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថានៅពេលកើតហេតុស្ត្រីឈ្មោះ
ខែម ចាន់ធា អាយុ37ឆ្នាំជាម្ចាស់ផ្ទះបានយកម៉ូទ័រដាក់ក្នុងអណ្តូងដើម្បីបូមទឹកតែនៅពេ
លកាន់ចំខ្សែរម៉ូទ័រស្រាប់តែឆក់ញ័រខ្លួនទទ្រើកពេលនោះមានឈ្មោះសូលីតាអាយុ12ឆ្នាំ
ជាកូនស្រីបានស្ទុះទៅជួយទាញម្តាយក៏ត្រូវឆក់ជាប់ម្តាយនៅទីនោះ។
ប្រភពបន្តថាបន្ទាប់មកមានឈ្មោះស៊ាស្រីនិចអាយុ15ឆ្នាំភេទស្រីជាអ្នករស់នៅជិត
ខាងឃើញហេតុការណ៏អាក្រក់បែបនេះក៏ស្ទុះចូលទៅជួយទាញជនរងគ្រោះក៏ត្រូវចរន្ត
អគ្គីសនីឆក់បន្តទៀត។ ប្រភពដដែលបន្តថាខណៈនោះក៏មានប្រជាពលរដ្ឋរស់នៅជិតនោះបានឃើញដូច្នេះក៏រត់ទៅដកឌុយខ្សែរភ្លើងចេញពីព្រីទើបអាចជួយសង្គ្រោះអ្នកទាំង3បាន ។
លោក កែវ ស៊ាងហ័ន អធិការនគរបាលស្រុកព្រៃឈរបានអោយដឹងថាបន្ទាប់មក
ក្រុមគ្រួសារនិងញាតិជិតខាងបានយកជនរងគ្រោះទាំង3នាក់ទៅកប់ខ្សាច់រួចបញ្ជូនទៅ
សង្គ្រោះនៅមន្ទីពេទ្យ។
លោក កែវស៊ាងហ័ន បានបញ្ជាក់ថានៅព្រឹកថ្ងៃទី14ភសភា2016នេះជនរងគ្រោះ
ទាំង3នាក់បានដឹងខ្លួននិងមានសុខភាពធម្មតាវិញហើយត្រូវក្រុមគ្រួសារយកមកលំនៅ
ដ្ឋានវិញ ។លោកអធិការកែវស៊ាងហ័នបានបញ្ជាក់ទៀតថាតាមការពិនិត្យការឆក់ចរន្តអគ្គី
សនីនេះគឺបណ្តាលមកពីរលាត់សម្បកខ្សែរម៉ូទ័រដោយមានស្នាមខាំកកេររបស់សត្វ
កណ្តុរ។