កំពង់ចាម៖យុវជនទំនើងម្នាក់បានជិះម៉ូតូឌុបគ្នាចំនួន3នាក់និងមិនពាក់មួកការពាសុវត្ថិ
ភាពថែមទាំងបើកបរលើផ្លូវក្នុងទិសដៅបញ្ច្រាសទិសហើយថែមទាំងបើកបុកនគរបាល
សំរួលចរាចរម្នាក់បណ្តាលអោយរបួសជាទម្ងន់បង្ករអោយមានភាពភ្ញាក់ផ្អើលនៅវេលា
ម៉ោង16និង40នាទីថ្ងៃទី13ឧសភា2016នៅមុខវិទ្យាល័យព្រះសីហនុស្ថិតក្នុងភូមិទី7សង្កាត់កំពង់ចាមក្រុងកំពង់ចាម ។ លោកអ៊ិនវិត នគរបាលចរាចរក្រុងកំពង់ចាមបានអោយដឹងថានៅថ្ងៃទី13ឧសភា2016កំលាំងនគរបាលចំរុះបានចុះបំពេញការងាររឹតបន្តឹងច្បាប់ចរាចរផ្លូវគោកនៅចំនុចកើតហេតុ ។ រហូតដល់ម៉ោង16និង40នាទីថ្ងៃដដែលមានម៉ូតូC125ស៊េរី2016គ្មានស្លាកលេខជិះគ្នា3នាក់និងមិនពាក់មួកសុវត្ថិភាពបានជិះបញ្ច្រាសទិស(ទិសហាមឃាត់)ពីត្បូងមកជើង
ឃើញដូច្នោះនគរបាលចរាចរបានធ្វើសញ្ញាអោយអ្នកជិះម៉ូតូចូលទៅតុនគរបាលធ្វើការ
ណែនាំនិងពិន័យជាប្រាក់តែអ្នកបើកបរម៉ូតូនោះបានបត់ម៉ូតូមកក្រោយហើយមិនឈប់
ទេថែមទាំងបត់ម៉ូតូទៅលិចដើម្បីគេចពីនគរបាលចរាចរនៅទីនោះ។ពេលម៉ូតូបត់ទៅ
ខាងលិចឃើញនគរបាលចរាចរនៅទីនោះទៀតអ្នកបើកម៉ូតូដែលបានខាំធ្មេញសង្គ្រឺត
ដាក់នគរបាលនិងបត់ទៅត្បូងវិញបុកនគរបាលចរាចរម្នាក់នោះឈ្មោះព្រះច័ន្ទណារុណ
(មន្ត្រីចរាចរអនុវត្តច្បាប់)បណ្តាលអោយរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកម៉ូតូបានឌួលនៅកន្លែងកើតហេតុតែមិនបណ្តាលអោយរងរបួសទេ ។
ភ្លាមៗនោះសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចបាននាំគ្នាទៅចាប់ខ្លួនជនបង្ករឈ្មោះ អៀង វិន ភេទប្រុសអាយុ19ឆ្នាំមានស្រុកកំណើតនៅភូមិជំរៅឃុំតាំងយ៉ាបស្រុក
ព្រៃកប្បាសខេត្តតាកែវ ។
លោក ស៊ាម យូសេងនគរបាលផ្នែកសណ្តាប់ធ្នាប់ក្រុងកំពង់ចាមបានអោយដឹងថា
ក្នុងករណីល្មើសច្បាប់ចរាចរនិងបំពានបុកសមត្ថកិច្ចនេះលោកបានយកជនបង្ករនិងម៉ូតូ
ជាវត្ថុតាងមកអធិការដ្ខាននគរបាលក្រុងកំពង់ចាមដើម្បីបំពេញសំណុំឯកសារតាមនិតិវិធី ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៏នេះបានសំដែងមតិថាជនបង្ករឈ្មោះ អៀងវិនអ្នកបើកម៉ូតូបានល្មើសច្បាប់ច្រើនករណីដូចជាជិះម៉ូតូ3នាក់គ្មានពាក់មួកសុវត្ថិ
ភាពម៉ូតូគ្មានស្លាកលេខជិះបញ្ច្រាសទិសនិងបុកសមត្ថកិច្ច។បើកំហុសច្រើនបែបនេះមិន
ធញវើការផ្តន្ទាទោសនោះទេគឺការរឹតបន្តឹងច្បាប់ចរាចរលែងមានប្រសិទ្ធភាពហើយ ។
សុផល