ខេត្តពោធិ៍សាត់៖ មន្ត្រីពន្ធនាគាផ្នែកសន្តិសុខនៅមណ្ឌលអប់រំកែប្រែទី៤ម្នាក់បានដេកស្លាប់ នៅលើអង្រឹងខ្លួនឯងដោយគ្មានមូលហេតុ កាលពីក្បាលព្រលប់វេលាមោ៉ង៦នឹង៣០នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភួមិក្នុងភួមិព្រហស្បក្បាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយគេសង្ស័យជាដំបូងថា អាចមកពីស្រាច្រើនពេលទៅដេកគាំងបេះដូងស្លាប់។បើតាមកាឲ្យដឹងពីមន្ត្រីជំនាញនគរបាលបច្ចែកទេសវិទ្យាសាស្ត្រខេត្តបានឲ្យដឹងថា៖ ជនរងគ្រោះដេកស្លាប់លើអង្រឹងខ្លួនឯងនេះឈ្មោះ ហែម ទិត្យ អាយុ៣៣ឆ្នាំ ភេទប្រុស មានទីលំនៅភួមិត្រពាំងព្រីង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ដោយជនរងគ្រោះមានតួនាទីឋានៈជាអនុប្រធានផ្នែកសន្តិសុខនឹងអន្តរាគមរបស់ ( ម៤ ) ក្នុងទីតាំងភួមិសាស្ត្រកើតហេតុខាងលើ។មន្ត្រីនគរបាលបច្ចែកទេសខេត្តបានបន្តថា៖ ករណីនេះត្រូវបាននគរបាល មូលដ្ឋានទីនោះឲ្យដឹងគឺជនរងគ្រោះដេកស្លាប់ក្នុងអង្រឹងតាំងពីមោ៉ងកើតហេតុខាងលើម្លេះ បន្ទាប់ពីគេផឹកស្រាអស់ជាច្រើនរូចទៅដេកលើអង្រឹងខ្លួនរូចមក បង្ករមានការភ្ភ្ញាក់ផ្អើល ហើយដោយសាតែវាយប់ទ៖ហើយធ្វើឲ្យផ្នែកជំនាញពិបាកពិនិត្យសាកសព ក៍បានឲ្យខាងនគរបាលមូលដ្ឋានសហការណ៍ជាមន្ត្រីពន្ធធគាម៤នោះ យកខ្សែហ៊ុំព័ទ្ធជុំវិញទីតាំងកើត រងចាំព្រឹកឡើងទើបចុះពិនឹត្យសព។ មន្ត្រីនោះឲ្យដឹងទៀតថា៖ លុះនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ កំលាំងនគរបាលផ្នែកបច្ចែកទេសវិទ្យាសាស្ត្រនឹងផ្នែកនគរបាលជំនាញព្រណ្មទណ្ឌកម្រឹតធ្ងន់ខេត្ត ព្រមទាំងវិជ្ជៈបណ្ទឹតគ្រូពេទ្យផ្នែកជំនាញកិច្ចការពិនឹត្យសព ព្រមទាំងកម្លាំងអាវុធហត្ថចុះដល់ទីតាំងសពជនរងគ្រោះ សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន។ ធ្វើកាពិនិត្យលើសាកសព ឃើញថាជនរងគ្រោះនេះដោយសាតែផឹកស្រច្រើនហើយមកប្រាស់ដេក ក៍សម្ពាធឈាមឡើងខ្លាំងរហូតដាច់សសៃខួក្បាលស្លាប់ភ្លាមៗមួយរំ ឫ ជនរងគ្រោះប្រាស់ដេកជំងឺខ្យល់គកើតឡើងគាំងបេះដូងស្លាប់ក៍ថាបានដែរ ព្រោះរាងកាយជនរងគ្រោះទាំងអស់នៅស្អាតធេង ដោយពុំមានអ្វីជាកាកត់សម្គាល់ដោយអំពើទាក់ទងនឹងឃាតកម្មឡើយ សួម្បីតែជំវិញកន្លែងកើតហេតុក៍គ្មានកត់សម្គល់អីមួយសោះ ពោលគឺជនរងគ្រោះដេកស្លាប់លើអង្រឹងតែម្ដង ដោយសពត្រូវបានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យដោយខាងបណ្ឌលនេះជាអ្នរាប់រងគ្រប់សេវាទាំងអស់៕