(ភ្នំពេញ)៖ វរសេនីយ៍ត្រីលោក ឯក សេរីវុធ អធិការរងទទួល ផែនព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ បានប្រាប់ភ្នាក់ងារសារព័ត៍ថា កម្លាំងល្បាតរបស់នគរបាលមូលដ្ឋានប៉ុស្ដិ៍ ជ្រោយចង្វាររួមសហការនិងកម្លាំងនគរបាលខណ្ឌបានឃាត់ខ្លួនជនជាប់សង្ស័យចំនួន៤នាក់ទៀតហើយបន្ទាប់ពីមានការសង្ស័យបានឆែកឆេររកឃើញថ្នាំញៀនជាប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់ដែលជននេះបានរក្សាទុកនូវនិងខ្លួនដើម្បីប្រើប្រាស់រួមគ្នាព្រមទាំងដកហូតម៉ូតូ២គ្រឿងគ្រឿងផងដែរ ។ក្នុងប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនត្រូវជាប់សង្ស័យទាំង២នាក់ខាងលើត្រូវបានធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៦ នៅត្រង់ចំ ណុច ក្បែរវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុង ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។អធិការរងខណ្ឌជ្រោយចង្វារលោក ឯក សេរីវុធ បានបញ្ជាក់ ថាជនត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀន១មានឈ្មោះធី ថុណា ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ២ឈ្មោះធី សុខណេត ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ជនត្រូវសង្ស័យទាំង២នាក់ខាងលើស្នាក់នៅ ភូមិស៉ីធរ ឃុំស៉ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។៣ឈ្មោះគឿន ភាព ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាកសិករ ស្នាក់នៅ ភូមិព្រែកតាទែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ៤ឈ្មោះអុន វណ្ណស៉ី ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរធ្វើចំការ ស្នាក់នៅ សង្កាត់ផ្សារដើមគរ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ស្ទើររៀងរាល់ថ្ងៃ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌនិងប៉ុស្ដិ៍ជ្រោយចង្វារបានធ្វើការល្បាតពួនស្ទាក់ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតមានក្នុងមូលដ្ឋាននិងបង្ក្រាបជាក់ស្ដែងបានជាញឹកញាប់នូវជនប្រើប្រាស់ក៍ដូចជាជនជួញដូរនូវសារធាតុញៀនតាមបណ្ដោយផ្លូវជាតិលេខ៦ខណៈយប់មិញនេះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានបើកប្រតិបត្តិការឈានដល់ការបង្ក្រាបឃាត់ខ្លួនជនត្រូវជាប់សង្ស័យចំនួន៤នាក់បន្ថែមទៀតហើយក្រោយមានការសង្ស័យក៍ឃាត់ឆែកឆេររកឃើញថ្នាំញៀនម៉ាទឹកកកចំនួន៥កញ្ចប់តូចដែលជនទាំងនោះបានរក្សាទុកជក់រួមគ្នាជាមួយបក្ខពួកក្នុងប្រតិបត្តិការនោះផងដែរកម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿងដែលជាមធ្យោបាយធ្វើដំណើររបស់ជនជាប់សង្ស័យទាំង៤នាក់ ។ក្រោយការបង្ក្រាប់ កម្លាំងសមត្ថកិច្ច បានធ្វើការបញ្ជូនខ្លួនជន សង្ស័យទាំង៤នាក់រួមជាមួយវត្ថុតាងទៅឃុំខ្លួនស្រាវជ្រាវបន្តនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីរៀបចំចាត់តាមនិតិវិធីនៃផ្លូវច្បាប់ ៕ ហាស់ កំសាន្ដ