ដោយចាន ់ធី-ឧត្តរមានជ័យ៖ មនុស្ស៣នាក់ឪពុកនិងកូនសន្លប់ដោយសារត្រូវរន្ទះបាញ់ចំផ្ទះពួកគាត់នៅ ពេលកំពុងមានភ្លៀងធ្លាក់កាលពីវេលាម៉ោង៨និង១៥នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ លោកវរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាលស្រុកបន្ទាយអំពិល បានអោយដឹងថា នៅភូមិជប់គគីកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ម្ចាស់ផ្ទះរងគ្រោះទាំង៣នាក់.ទី១ឈ្មោះ ស្នា វិណា ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាឪពុក(សន្លប់)ទី២ឈ្មោះ វិណា ភូ ភេទប្រុស អាយុ៦ឆ្នាំត្រូវជាកូន(សន្លប់)ទី៣ឈ្មោះ វិណា ភីម ភេទប្រុស អាយុ២ឆ្នាំ ត្រូវជាកូន(សន្លប់)។លោកវរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាលស្រុក បានបន្តអោយដឹងទៀតថា ក្រោយពេលកើតហេតុ១ម៉ោងអ្នកទាំង៣បានដឹងខ្លួនវិញជាធម្មតា៕