គយ​ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ធ្វើ​ស​ន្និ​សិទ្ធ​ ​ស្តីពី​ការចាប់​ភ្លុក​ដំរី ជាង​៣​តោន​

0

​ខេត្ត​ព្រះសីហនុ​.​នៅ​សាលប្រជុំ​អង្គភាព​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែ​ភ​សភា ឆ្នាំ​២០១៤​នេះ​សាខាគយ និង​រដ្ឋ​ករ បានរៀបចំ​ធ្វើ​ស​ន្និ​សិទ្ធិ​សារពត៌មាន ស្តីពី​ការចាប់​បាន​ភ្លុក​ដំរី​ចំនូ​ន​ជាង​៣​តោន​ដែល​ចាប់បាន កន្លងមក ។​ ​ ​លោក គិ​ន លី មន្ត្រី​គយ​និង​រដ្ឋ​ករ ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​បាន​មានបាន​សាស​ន៌​ថា ភ្លុក​ដំរី​ដែល​សមត្ថកិច្ច​គយ សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ព្រះសីហនុ និង​មន្ត្រី​អង្គភាព​ពាក់​ពន្ធ​មួយចំនួន​បានធ្វើការ​ឆែកឆេរ​រក​ឃើញ​នូវ​ភ្លុក​ដំរី​ចំនួន​១០៨​ក​ញ្ចា​ប់ ស្មើនឹង​៧៧៨​ភ្លុក ដែលមាន​ទម្ងន់​៣០០៨.៨​គីឡូក្រាម (​បី​តោន​៨​គីឡូ​និង​៨​ខាំ​) ដែលមាន​ប្រភព​នាំចេញ​មកពី​ប្រទេស​កេ​ន​យ៉ា ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី រួច​បន្ត​នាំចូល​តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ។

តាម​ធម្មតា​គយ​បាន​បំពេញការងារ​សំខាន់​ទាំង​ផ្នែក​ជំនាញ​បច្ចេកទេស ភ្ជាប់​ជាមួយនិង​ការងារ​បង្កប់កម្លាំង​សម្ងាត់ ។ ការស្ទាក់ចាប់​បាន​នូវ​ភ្លុក​ដំរី​ដ៌​ច្រើនសន្ធឹក​ស​ន្ទា​ប់​នាពេល​កន្លងមកនេះ គឺ​ដោយសារ​យើង​មាន​បណ្តាញសំងាត់​ចារកម្ម ទើប​យើង អនុវត្ត​ទទួលបាន​ជោគជ័យ ។​ ​

​លោក គិ​ន លី បាន​បន្តទៀតថា តាម​កិច្ចប្រជុំ​អង្គការ​គយ​ពិភពលោក កា​នាំចូល​នូវ​ទំនិញ​ហាមឃាត់​មានដូចជា កុយរមាស និង​ភ្លុក​ដំរី ដែលជា​មុខសញ្ញា​ដែល​ធ្វើការ​ហាមឃាត់ និង​ទប់ស្កាត់​អោយ​ខាន​តែ​បាន ។​ភ្លុក​ដំរី​នេះ​ក្រុម​ឈ្មួញ​នាំចូល​ឆ្លងកាត់​ប្រទេស​កម្ពុជា ព្រោះ​ទីផ្សារ​ភ្លូក​ដំរី​នេះ​មានការ​ពេញនិយម​ជាងគេ​តែ​នៅ​ទីផ្សារ​ក្នុង​តំបន់​អាស៊ី​យើង​ប៉ុ​ណ្ណុះ​ហើយ​ក្នុងនោះ​ទីផ្សារ​ប្រទេស​វៀតណាម​និង​ប្រទេស​ចិន​មាន​ភាពល្បីល្បាញ​ជាងគេ​។​

ចំណែក​ទីផ្សារ​នៅ​អ៊ី​រ៉ុ​ប និង​អា​ព្រិ​ក​ពុំមាន​ទីផ្សារ​ទើប​គេ​នាំចូល​មកកាន់​តំបន់​អាស៊ី​យើង​ដោយ​ខុសច្បាប់​តាមរយៈ​ក្រុមហ៊ុន​មួយ​ដោយ​លូច​បង្កប់​ក្នុង​កុង​ទី​ន័​រ​ផ្ទុប​គ្រាប់សណ្តែក​សំរាប់ធ្វើ​ចំណី​សត្វ​។​បច្ចុប្បន្ន​ភ្លុក​ដំរី​ទាំងអស់​ត្រូវបាន​រក្សាទុក​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​នៅឡើយ​រង់ចាំ​សេចក្តីសំរេច​ពី​រាជរដ្ឋាភិបាល​កម្ពុជា ថា​តើ​ភ្លុក​ដំរី​ទាំងអស់នេះ​ត្រូវយក​ទៅធ្វើ​អ្វី និង​យកទៅ​កន្លែង​ណា​នោះ ។​

.​គូរ​បញ្ជា្ក​ក់​ផងដែរ​ថា​ភ្លុក​ដី​រី​ដែល​នាំចូល​ខុសច្បាប់​ខាងលើនេះ​ត្រូវបាន​កំលាំង​សមត្ថកិច្ច​គយ​ធ្វើការ​ចាប់​ឃាត់​បាន​នៅ​ថ្ងៃទី​០៩​ខែឧសភា​ឆ្នាំ​២០១៤ តាមរយៈ​ម៉ា​ស៊ិន​ស្គេ​ន ក្នុងខណៈពេល​កុង​ទី​ន័​រដឹក​ភ្លុក​ដំរី​នេះ​បំរុង​នាំចេញ​ពីរ​កំពង់ផែ​ស្វ​យ​ត័​ខេត្ត​ព្រះសីហនុ​បន្ត​ក្នុង​គោលដៅ​ឆ្ពោះទៅកាន់​ផែ​មួយ​នៅឯ​ទីក្រុង​ភ្នំពេញ​ដើម្បី​បន្តដំណើរ​ទៅកាន់​ប្រទេស​ផ្សេងទៀត​ពោលគឺ​ភ្លុក​ដំរី​នេះ​មិនមែន​នាំ​ចូលមក​សំរាប់​ទីផ្សារ​កម្ពុជា​ទេ​គឺ​ប្រទេស​កម្ពុជា​គ្រាន់​ជា​ប្រទេសមួយ​សំរាប់​គេ​រត់ពន្ធ​ឆ្លង​កាត​រ់​តែ​ប៉ុ​ណ្ណុះ ហើយ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​មន្ត្រី​គយ​ចាប់បាន​នៅ​ភ្លុក​ដំរី​ដូចនេះ ៕​រូបថត 1 រូបថត 2 រូបថត 3 រូបថត 5 រូបថត 4