ឃាត់ខ្លួន​អតីត​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ម្នាក់​តាម​ដីការ​

0

បន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាលនៃស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ បានបង្ហាញពីការឃាត់ខ្លួនតាមដីរបស់តុលាការខេត្តបន្ទាយមានជ័យទៅលើឈ្មោះតួ ធានទី អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងជាអតីតជំនួយការឧបនាយករដ្ឋមន្ត្រីមួយរូប។photo_2016-05-16_12-04-34ការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនចេញដោយម៉ម ច័ន្ទវណ្ណៈ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបន្ទាយមានជ័យ។គួរបញ្ជាក់ថា លោកតួ ធានទី បានទំនាក់ទំនងជាមួយអ្នកធំៗរហូតឡើងតួនាទីជាអភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងរយៈខ្លី រួចក៏ធ្លាក់ពីតំណែងវិញ។ លោកជាជនខិលខូចម្នាក់ តែងតែប្រើអំណាចរបស់ខ្លួនធ្វើការឆបោក និងរំលោភបំពានយកដីព្រៃ ក៏ដូចដីផ្សេងៗទៀត ហើយនៅក្នុងតួនាទីជាអភិបាលរងខេត្តនេះ លោកមានពាក្យបណ្ដឹងជាច្រើនត្រូវបានតុលាការកោះហៅ។ តែដោយលោកមានតួនាទីជាជំនួយការឧបនាយករដ្ឋមន្ត្រីម្នាក់នោះ ក៏ត្រូវឃ្លាតពីសំណាញ់ច្បាប់រហូត។ លុះពេលនេះមិនដឹងមូលហេតុអ្វីលោកក៏ត្រូវបានតុលាការខេត្តបន្ទាយមានជ័យចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ដោយផ្ដន្ទាទោសរយៈពេល១ឆ្នាំពីបទឆបោក៕photo_2016-05-16_12-04-47 photo_2016-05-16_12-04-38