រថយន្ត​សាំ​យ៉ុង​ដឹកជញ្ជូន​ឈើ​ធ្នុង​លោតឆ័ត្រ​ត្រូវ​សម​ត្ត​កិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋ​កិ​ដ្ឋ​ខេត្ត​បង្ក្រាបបាន​ភ្លាមៗ​នៅ​ស្រុក​កូន​មុំ​

0

ខេត្តរតនគិរី៖ ឈើប្រណិតប្រភេទធ្នុងមួយរថយន្តសាំយ៉ុងអត់ស្លាកលេខដែលឈ្មួញមិនស្គាល់ឈ្មោះដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែងឆ្ពោះមកកាន់ខេត្តរតនគិរី តាមផ្លូវជាតិលេខ៧៨ ត្រូវបានសមត្តកិច្ចនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគបាលខេត្តphoto_2016-05-16_20-04-27រតនគិរី ពួនស្ទាក់ នឹងបង្ក្រាបបានភ្លាមៗ។តាមការឲ្យដឹងពីលោក នូវ ដារ៉ា ប្រធានការិយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១១នឹង១០នាទយប់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្តិតនៅក្នុងភូមិសឹក ឃុំតាអង ស្រុកកូនមុំ ហើយម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។លោកបន្តទៀតថា មុននឹងឈានទៅធ្វើការបង្ក្រាបបានរថយន្តដឹកឈើប្រណិតខាងលើនេះ ដោយសារការយកចិត្តទុកដាក់របស់កម្លាំងសមត្តកិច្ច នឹងសហការល្អជាមួយភ្នាងារសំងាត់ក្នុងការទប់ស្កាត់រាល់បទល្មើសផ្សេងៗជាពិសេសបទល្មើសព្រៃឈើ។បច្ចុប្បន្នទាំងរថយន្តនឹងឈើប្រណិតកម្លាំងសមត្តកិច្ចបានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ព្រៃឈើ។ ជំនាញរដ្ឋបាលព្រៃឈើធ្វើការរាប់ចំនួនឈើដែលបង្ក្រាបបានមុខកាត់ចម្រុះ សារុបទាំងអស់៩៤ដុំស្មើនឹង១.០១៥ម៉ែត្រគូប៕photo_2016-05-16_20-03-31 photo_2016-05-16_20-04-39 photo_2016-05-16_20-04-27 photo_2016-05-16_20-04-52 ដោយ យក្ស ឡោម