​អ្នករក​ស៉ី​កត់​ឆ្នោត​២​នាក់​ត្រូវ​ឃាត់ខ្លួន ក្រោយ​នគរបាល ខណ្ឌឫស្សីកែវ​ទទួល​ប​ណ្ដឹ​ង​ពី​ពលរដ្ឋ​

0

(ភ្នំពេញ)៖ក្រោយទទួលបានសេចក្ដីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានថាមានករណីបើកលេងល្បែងខុសច្បាប់កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបទីតាំងបើកលេងឆ្នោតភ្នាល់ប្រាក់មួយកន្លែងដោយបានឃាត់ខ្លួនស្ត្រី២នាក់រួមទាំងដកហូតវត្ថុតាងមួយចំនួនកាលពីវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវបេតុ
ង ខាងលិចផ្សារសាំហាន់ ក្រុម១២ ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ ។

បើតាមលោក ម៉ៅ ចាន់ថុន នាយរងផ្នែកនគរបាលព្រហ្ម ទណ្ឌខណ្ឌឫស្សីកែវ បានបង្ហើបថា ក្រោយទទួលបានការ សហការណ៍និងរាយការណ៍ពីប្រជាពលរដ្ឋតាមមូលដ្ឋានថា មានករណីប្រព្រឹទ្ធបើកល្បែងឆ្នោតយ៉ាងអនាធិប្បតេយ្យដែលបង្ករភាពស្មុកស្មាញដល់សង្គមជាតិ កម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌរួមសហការណ៍និងកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែបានបន្តស្រាវជ្រាវរហូតចុះទៅបង្ក្រាបពួនស្ទាក់ឃាត់ខ្លួនស្ត្រី២នាក់ដែលជាអ្នកកត់ឆ្នោតព្រមទាំងដកហូតវត្ថុតាងមួយរួមមាន៖ក្រដាសសំរាប់កត់ឆ្នោតមួយចំនួន មានម៉ាស៊ីនគិតលេខចំនួន០១គ្រឿង ប៊ិចសំរាប់កត់ចំនួនមួយ តុ០១ និងសាច់ប្រាក់មួយចំនួនផងដែរ។photo_2016-06-16_07-49-32

នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ លោក ម៉ៅ ចាន់ថុន បានបង្ហើបទៀតថា ស្ត្រីត្រូវឃាត់ខ្លួនពាក់ព័ន្ធប្រព្រឹទ្ធ ល្បែងឆ្នោត៖ទី១ឈ្មោះម៉ី សំបូរ ភេទស្រីអាយុ៣៩ឆ្នាំ ស្នាក់ នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងជាអ្នកកត់ឆ្នោត ទី២ឈ្មោះម៉ុល ចាន់វីលី ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។photo_2016-06-16_07-49-37 photo_2016-06-16_07-49-28 photo_2016-06-16_07-49-22

លោក ម៉ៅ ចាន់ថុន បានបញ្ជាក់ថា បច្ចុប្បន្នស្ត្រីទាំង២នាក់ រួមនិងវត្ថុតាងត្រូវបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីបន្តអនុវត្តន៍តាមនិតិវិធីច្បាប់៕ហាស់ កំសាន្ដ