​រថយន្ដ​ក្រឡុក​ស៉ី​ម៉​ង់​របស់​ក្រុមហ៊ុន​ជី​ធាន​បើក​បុក​រះ​រថយន្ដ​៣​គ្រឿង​និង​ម៉ូតូ​១​គ្រឿង បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាង ដំណំ ខណៈ​អ្នកបើកបរ​រត់គេចខ្លួន​ទាំង​ស្រវឹង​

0

(ភ្នំពេញ)៖មានគ្រោះថ្នាក់ចរាចរដ៍រន្ធត់មួយបានកើតឡើងខណៈអ្នកបើកបររថយន្ដធុនធំក្រឡុកស៉ីម៉ង់របស់ក្រុមហ៊ុនជីធានស្រវឹងស្រាជោគជាំ បានបើកបុករះរថយន្ដ៣គ្រឿងនិង ម៉ូតូ១គ្រឿងជាបន្តបន្ទាប់បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំរួចតៃកុងរថយន្ដបានរត់គេចខ្លួនបាត់ស្រមោល តែមិន បណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ។

ហេតការណ៍គ្រោះថ្នាក់ចរាចរខាងលើបានកើតឡើងកាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្វាយប៉ាក បាននិយាយថា រថបង្ករជាប្រភេទរថយន្ដក្រឡុកស៉ីម៉ង់ធុនធំរបស់ក្រុមហ៊ុនជីធាន ពាក់ស្លាកលេខភ្នំពេញ៥A០២៦៩។ដោយឡែកអ្នក បើកបរមិនត្រូវបាបស្គាល់ពីអត្តសញ្ញាណ្ណនោះ ព្រោះក្រោយ កើតហេតុបានបើកទ្វាររថយន្ដរត់គេចខ្លួនបាត់ស្រមោលទៅហើយ ។ចំណែករថយន្ដរងគ្រោះ៖ទី១ម៉ាកទូរីសជាប្រភេទ រថយន្ដរត់ឈ្នួលពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ២Y៤ ៧៦៦ អ្នកបើកបររថយន្ដឈ្មោះម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៉ី ស្នាក់នៅ ខេត្តកំពង់ចាម ។រថយន្ដរងគ្រោះទី២ម៉ាកSIENNA ពណ៍ស ពាក់ស្លាក លេខភ្នំពេញ២X៨៧២១ អ្នកបើកបររថយន្ដមិនបានប្រាប់ ពីអត្តសញ្ញាណ្ណនោះទេព្រោះខ្លាចអ្នកកាសែតនិងទូរទស្សន៍យកឈ្មោះគាត់ទៅផ្សាយ។ម៉ូតូរងគ្រោះទី៣ម៉ាកសង់ឌ្រីមC១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ចាម១H៦២៩០ អ្នកបើកបរឈ្មោះរ៉ាក់ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរ ជាបុគ្គលិកក្រសួងការងារ ស្នាក់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។រថយន្ដរងគ្រោះទី៤បាន ចតចោលនៅខាងមុខផ្ទះជារថយន្ដម៉ាកម៊ាក់ស៉ឺដេះ ពណ៍ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២C៧០៥៩ ម្ចាស់រថយន្ដ ឈ្មោះវិបុល ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។photo_2016-06-16_07-50-03 photo_2016-06-16_07-50-07 photo_2016-06-16_07-50-17 photo_2016-06-16_07-49-58 photo_2016-06-16_07-50-24 photo_2016-06-16_07-50-33 photo_2016-06-16_07-50-41

មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្វាយប៉ាកបាននិយាយទៀតថា ដោយយោងតាមសាក្សីដែលនៅកន្លែងកើតហេតុ មុនកើត ហេតុ គេបានឃើញរថយន្ដក្រឡុកស៉ីម៉ង់របស់ក្រុមហ៊ុនជី ធានបើកបរដោយបុរសម្នាក់ដោយពុំស្គាល់ពីអត្តសញ្ញាណ្ណយ៉ាងលឿនរេចង្កូតពេញផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងក្នុងស្ថានភាពស្រវឹងជោគជាំបញ្ច្រាស់ទិសជាមួយម៉ូតូ១គ្រឿងនិងរថយន្ដ៣គ្រឿងដែលធ្វើដំណើរពីជើងមកត្បូងលុះមកដល់ចំណុចកើតហេតុ រថយន្ដក្រឡុកស៉ីម៉ង់បានរេ ចង្កូតទៅបុកពីចំហៀងរថយន្ដទូរីសរួចបន្តទៅបុករយន្ដ១គ្រឿងទៀតម៉ាកSIENNA និងម៉ូតូ១គ្រឿងទៀតបណ្ដាល ឲ្យដួល ខណៈនោះរថយន្ដបង្ករក្រឡុកស៉ីម៉ង់នូវពុំទាន់អស់ ល្បឿនបានបន្តទៅបុករះរថយន្ដបន្ថែម១គ្រឿងទៀតម៉ាម៊ាក់ស៉ឺដេះដែលចតស្ងៀមនៅនិងកន្លែងបណ្ដាលឲ្យរងការខូចខាតទាំងម៉ូតូនិងរថយន្ដយ៉ាងដំណំប៉ុន្តែមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះឡើយ ។

មន្ត្រីនគរបាលមូលដ្ឋានបានបន្តថា ក្រោយកើតហេតុ អ្នក បើកបររថយន្ដក្រឡុកស៉ីម៉ង់របស់ក្រុមហ៊ុនជីធាន បានបើក ទ្វាររថយន្ដដាក់មេប្រូជបាត់ទៅហើយ ។ដោយឡែករថយន្ដ បង្ករ១គ្រឿងរបស់ក្រុមហ៊ុនជីធានរួមទាំងម៉ូតូនិងរថយន្ដរបស់ជនរងគ្រោះ៤គ្រឿងទៀតត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការវាដ់វែងនិងសម្រេចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ជាបន្តទៀត ៕ហាស់ កំសាន្ដ