ក្រុងប៉ោយប៉ែត៖ ប៉ូលិសការពារព្រំដែនគោកចំនួន៤វរះសេនាតូច កំពុងរឹតបណ្តឹងសន្តិសុខតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃ ខណះដែលទាហ៊ានថៃ បានប្រើប្រាស់ច្បាប់អាជ្ញាសឹកដើម្បីពង្រឹងសន្តិសុខ នៅក្នុងក្រុងបាងកកក៏ដូចជានៅតាមតំបន់ព្រំដែនទៀតនោះ។ សូមបញ្ជាក់ដែលថា គេបានសង្គេតឃើញមន្ត្រីប៉ូលិសការពារព្រំដែនគោកចំនួន៤វរះសេនាតូចប៉ុណ្ណោះ របស់ស្នងកានគបាលខេត្តបន្ទាយមានជ័យបានដើរល្បាតទាំងយប់ទាំងថ្ងៃគឺចាប់ពីថ្ងៃទី២០មកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤នៅចំណុចភូមិបឹងត្រគួនស្រុកថ្មពួក ទៅដល់ស្រុកម៉ាឡៃដែលប្រឈមជាមួយទាហ៊ានឈុតខ្មៅថៃ និងក្រុមទាហ៊ានប៉ារ៉ា ជួរមុខរបស់ថៃសព្វថ្ងៃនេះ។
គួរំលឹកដែលថា មានច្រករបៀងមួយចំនួន នៅស្រុកអូរជ្រៅ ត្រូវបានទាហ៊ានថៃមកបិទទាំងព្រឹកតែម្តង ហើយទង្វើរបែបនេះត្រូវបានពលរដ្ឋខ្មែរ ដែលជាកសិករាប់ម៉ឺនអ្នកខកខានទៅស៊ីឈ្នូលចិញ្ចិមជីវិតក្នុងដីថៃ តាមខ្សែរបន្ទាត់ព្រំដែនខាងលើនោះ ដោយសាតែភាពអសន្តិសុខនៅបាងកកកំពុងតែជួបគ្រោះថ្នាកធ្ងន់ធ្ងរ លើផ្នែកនយោបាយនោះ។
មានពលរដ្ឋខ្មែរជាច្រើអ្នកបាននាំគ្នារអ៊ូរថា ពួកគាត់ធ្លាប់ទៅប្រកបមុខរបរចិញ្ចិមជីវិតក្នុងដីថៃ ព្រឹកវិលល្ងាច ឥឡូវនេះត្រូវបានទាហ៊ានថៃរារាំងបិទច្រកចេញចូលអស់ទៅហើយ ពលរដ្ឋបន្តទៀតថា ការធ្វើបែបនេះ ពីសំណាក់ទាហ៊ានថៃមកលើពួកគាត់នោះ គឺវាមិនខុសពីវាយឆ្នាំងបាយរបស់ពួកគាត់ចោលនោះទេ ប៉ុន្តែទួសជាយ៉ាងណាក៏ដោយ ក៏ពួកគាត់ស្តាប់តាមការអប់រំ របស់ប៉ូលិសខ្មែរ នៅតាមជួរមុខផងដែរ ។
ដោយឡែកលោកសំជិត ស្នងការងទទួលបន្ទុកព្រំដែនបានបញ្ជាក់ថា កំលាំងប៉ូលិស៤វរះសេនាតូចលេខ៨០៧ លេខ៨៩១ លេខ៩១១ លេខ៨១៥ បានចេញល្បាតទាំងយប់ទាំងថ្ងៃខុសពីសព្វដងក្នុងគោលបំណងពង្រឹងសន្តិសុខ លោកសំជិតបន្តទៀតថា កំលាំងរបស់យើង នៅតែបន្តសហការួមគ្នាទៅមកជាមួយកងទព័ថៃមិនឲ្យបាត់ចំណងសាមគ្គីភាព រវាងគ្នានោះទេ លោកបានបញ្ជាក់ទៀតថា ច្រករបៀងដែលគេបិទនោះ គឺគេបិទកាន់តែខ្លាំងតែម្តងហើយ រីឯសម្ថកិច្ចរបស់យើងកំពុងបន្តអប់រំពលរដ្ឋយើងមិនអោយឆ្លងកាត់ទៅមកដូចមុនៗបានត៏ទៅទៀតទេ ដើម្បីសុវត្ថិភាពពួកគាត់គឺយើងត្រូវតែការពារឲ្យបាន៕