​ប្រជា​នេសាទ​ទទួលស្គាល់​ពី​សារប្រយោជន៍​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​

0

ខេត្តសៀមរាប ខណៈអាជ្ញាធរខេត្តព្រួយបារម្ភពីទិន្នផលត្រីនៅបឹងទន្លេសាបឆ្នាំក្រោយមានការថយចុះប្រជានេសាទមកពីសហគមន៍កំពង់ភ្លុកអះអាងថា ការបង្កើតឲ្យមានតំបន់អភិរក្សសហគមន៍ ជួយឲ្យពួកគាត់អាចរកចំណូលបានច្រើនជាងមុន។
ប្រជានេសាទនិងជាសមាជិកតំបន់អភិរក្សត្រីមេពូជ សហគមន៍កំពង់ភ្លុក ស្រុកប្រាសាទបាគង លោកចាន់ នី បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៥ខែឧសភាថា កាលពីមិនទាន់បង្កើតឲ្យមានតំបន់អភិរក្សនេះ ពួកគាត់នេសាទត្រីមិនសូវបានផលទេជួនកាលខាតដើមថែមទៀតផង។លោកបន្តថា តែចាប់តាំងពីមានការបង្កើតតំបន់អភិរក្សត្រីសហគមន៍ ផលនេសាទ របស់ពួកលោកមានការកើនឡើង។Image5 Image4 Image3
ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ អភិបាលរងខេត្តសៀមរាប លោកគឹម ឆៃហៀង ក្នុងខណៈដែលលោកដឹកនាំមន្ត្រីមកពីមន្ទីរបរិស្ថាននិងរដ្ឋបាលជលផលខេត្ត ចុះទៅត្រួតពិនិត្យស្ថានភាពទឹកបឹងទន្លេសាប និងផលប៉ះពាល់នានា នៅតំបន់ឡូតិ៍អភិរក្សត្រី កាលពីថ្ងៃទី១៥ឧសភាបានសម្តែងនូវការអបអរសាទរ ចំពោះប្រជានេសាទដែលលោកបានយល់អំពីសារប្រយោជន៍ នៃការបង្កើតតំបន់អភិរក្សត្រីសហគមន៍ក៏ដូចជាឡូតិ៍អភិរក្សត្រីទាំឡាយរបស់រដ្ឋ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីលោកគឹមឆៃហៀងបានសម្តែងនូវការព្រូយបារម្ភថា បើឆ្នាំនេះភ្លៀងធ្លាក់ចុះតិចដូចឆ្នាំមុនទៀតនោះទិន្នផលត្រីក៏នឹងមានការធ្លាក់ចុះដែ។ ដោយគឿនវេត